ចំណាយពេល តិចមានប្រសិទ្ធភាពខ្ពស់ ជាមួយ Slim concept Cambodia

    ភ្នំពេញ៖ជួបជាមួយអ្នកឯកទេសសម្រករាង ដែលលោកអ្នកមិនចាំបាច់ចំណាយពេលវេលាច្រើន ទម្រាំទៅដល់គោលដៅ យើងសូមណែនាំ មជ្ឈមណ្ឌលថែរក្សាសម្ភស្ស ពីចុងជើងដល់ចុងសក់ ជាមួយ Slim concept Cambodia ដែលទទួលបានសិទ្ធពីធ្វើអាជីវកម្មរួមបញ្ចូលគ្នារវាង  Slim concept thailand ដែលឈានមុខគេក្នុងប្រទេសថៃ ពេលនេះបានមកដល់កម្ពុជាហើយ ដែលកាន់តែងាយស្រួលសម្រាប់លោកអ្នកដែលស្រលាញ់ដងខ្លួនស្រលូន និងកំចាត់ចោលត្រង់ចំនុចដែលលើស អាចមកពិភាក្សា ជាមួយSlim concept Cambodia ។  

    លោក គង់ រចនា ប្រធានគ្រប់គ្រងទូទៅ នៃមជ្ឈមណ្ឌលថែរក្សាសម្ភស្ស Slim concept Cambodia បានអោយដឹងថា មជ្ឈមណ្ឌល ថែរក្សាសម្ភស្ស Slim concept Cambodia របស់លោក បានសម្រិតសម្រាំងរាល់ផលិតផល និងម៉ាស៊ីនសម្រករាង ដែលមានគុណភាពស្តង់ដា មកពីប្រទេសជប៉ុន និងអឺរ៉ុប  និងរួមបញ្ចូលជាមួយ Slim concept Thailand និងដោយទទួលបានទំនុកចិត្តពីបណ្តាប្រទេសនានា ក្នុងការផលិតម៉ាស៊ីន ដែលបាននាំចេញទៅក្រៅប្រទេស ជាច្រើនដូចជា អីតាលី អាល្លឺម៉ង់  និងបណ្តាប្រទេសដែលឈានមុខគេផ្នែកសំរក រឹតរាងទូទាំងពិភពលោក។ លោកបន្តថា ម៉ាស៊ីនទាំងនោះ និងមានការទទួលស្គាល់ពីស្ថាប័ន សំរករឹតរាងពីប្រទេសដទៃថា ជាអ្នកផលិតម៉ាស៊ីនរឹតសម្រករាងដ៏ទាន់សម័យ និងបច្ចេកវិទ្យាចុងក្រោយបំផុតក្នុងទ្វីបអាស៊ី  ហើយបានអភិវឌ្ឍន៍ម៉ាស៊ីនទាំងនោះ ដោយទទួលស្គាល់ជាមួយស្ថាប័នជាន់ខ្ពស់ ពីការធានាមកពី Japanese Fainopito Ltd, Sweden Best Beauty Obesity and Health ។ 

    លោក បានប្រាប់លំអិត អំពីសេវាកម្ម ជាច្រើនក្នុង មជ្ឈមណ្ឌលមានដូចជា -SLIM CONCEPT ជាអ្នកនាំចូលផលិតផលឈានមុខគេពីប្រទេសអីតាលី  នៅក្រោមឈ្មោះថា  Vagheggi ដែលទទួលការនិយមយ៉ាងខ្លាំងនៅក្នុងវិស័យរឹតសម្រករាងនិងសម្ផស្សរបស់អីតាលី .
សម្រាប់ផ្នែកដងខ្លួនមានដូចជាៈ
    ១ Skinny: ជួយដុតបំផ្លាញជាតិខ្លាញ់ ជួយកំចាត់ជាតិពុល ជួយធ្វើអោយរាងស្អាត និង ស្បែកតឹងណែន
    ២ M-Quick: ជួយដុតកំឡោចខ្លាញ់ស្រទាប់ជ្រៅក្រោមស្បែក ដោយកម្តៅចេញពី Infrared, ជួយ ពន្លឿនការកំចាត់ទ្រីគ្លីសេរិត បំបាត់ការសន្សំជាតិខ្លាញ់លើស បំបាត់មុខហើម បំបាត់ការកកើត CELLULITE  ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និង ជួយបើករន្ធញើសធ្វើអោយ ផលិតផលងាយជ្រាបចូលទៅក្នុងស្រទាប់ស្បែក
    ៣ Detox Program: ជួយដុតបំផ្លាញជាតិពុល និង ជាតិខ្លាញ់ក្នុងខ្លួន, ជួយដុតបំផ្លាញជាតិទឹក ដែលលើសដូចជាការហើមទឹក
    ៤ Detoxifying Drainage: ជួយកម្ចាត់ជាតិពុល និង កាត់បន្ថយ CELULITE ជួយអោយមានចរន្តឈាម និង ជួយបណ្តេញជាតិទឹកដែលលើសរបស់រាងកាយ និង ធ្វើអោយរាងកាយ មានតុល្យភាព
សម្រាប់ផែ្នកផ្ទៃមុខមានដូចជា៖
    ១ Aura Gold: គឺជាការម៉ាស្សា និងបិតម៉ាសមុខ ដើម្បី កាត់បន្ថយស្នាមជាំ អាចម៌រុយ និងស្នាមអុជខ្មៅ, ជួយបង្រួមរន្ធរោមនៅលើផ្ទៃមុខ និង ជួយធ្វើអោយស្បែកមុខ ស ស្អាត ភ្លឺថ្លា
    ២ Balance: គឺជាការម៉ាស្សាលើផ្ទៃមុខ ដើម្បីបំបាត់ជាតិខ្លាញ់លើផ្ទៃមុខ, ជួយបំបាត់រន្ធញើសធំៗ និង ជួយបំបាត់ស្នាមមុន
    ៣ White Moon: ជួយបំបាត់ស្នាមជាំដោយកម្តៅថ្ងៃ, ជួយបំបាត់ស្នាមអុជខ្មៅ ស្បែកខ្មៅស្រអាប់ និង ជួយបំបាត់ស្នាមមុន ផ្ជិតគល់រោម
    ៤ VIT C: ជួយធ្វើអោយមុខស្រអាប់ក្លាយជាស្រស់ថ្លា និង ជួយបំបាត់ស្នាមអុជខ្មៅ និង ស្នាមមុន
    ៥ LPG: ជាការព្យាបាលដោយប្រើម៉ាស៊ីន ដើម្បីជួយបណ្តុះកោសិកាស្បែកថ្មី, បំបាត់ស្នាមជ្រួញ, ធ្វើអោយស្បែកមុខតឹងណែន និង ជួយបណ្តុះ Collagen នៅក្រោមស្បែក
    ៦ Rehydra: ជួយគ្រប់គ្រងជាតិទឹក ជួយអោយស្បែកមុខមានសំណើម និង ជួយអោយស្បែកមុខមានជីវិត
សម្រាប់ផ្នែក Injection មានដូចជា៖
    ១ Double Chin: ជួយបំបាត់ជាតិខ្លាញ់ ក្រោមចង្កា និង ធ្វើអោយមុខស្អាតមានទម្រង់
    ២ M-HA10: ជួយបំបាត់ស្នាមដក់ក្រោមភ្នែក និង ជួយបន្តឹងស្នាមជ្រួញជុំវិញភ្នែក
    ៣ CHEEK: ធ្វើអោយថ្ពាល់ដែលយារធ្លាក់ ប្រែជាតឹងណែន និង កែប្រែបញ្ហាថ្ពាល់ដែលមិនស្មើគ្នា
    ៤ EB: Stem cell មុខស ក្មេងជាងវ័យ ត្រឹមលើកដំបូងដែលបានចាក់ និង ជួយបង្រួមរន្ធរោមធ្វើអោយមុខមានសំណើមដូចតារាកូរ៉េ
    ៥ NANO LIFT: ជួយលើកទម្រង់មុខអោយចេញជារូងរាងស្អាតដោយមិនចាំបាច់វះកាត់
    ៦ Signature: ព្យាបាលស្បែកខូច និង ធ្វើអោយស្បែកមុខស ម៉ត់រលោងភ្លាមៗ និង ជួយបង្រួមរន្ធរោម 
ដូច្នេះទាំងបច្ចេកវិទ្យាថេកណូឡូជីដែលឈានមុខគេពីដៃគូផលិតដែលមានជំនាញពីប្រទេសជប៉ុន  និង  ផលិតផលដែលបានទទួលមាត្រដ្ឋានសកលពី  អីតាលី  ទើបយើងអាចទទួលបាននូវវិវត្តន៍កម្មយ៉ាងឥតខ្ចោះរួមគ្នានៅក្នុងពាក្យថា   ONE STOP SOLUTION នៅក្រោមឈ្មោះរបស់ Slimconcept

    ប្រធានគ្រប់គ្រងទូទៅរូបនេះ បានអោយដឹងបន្ថែមថា មឈ្ឈមណ្ឌលថែរក្សារ Slim concept Cambodia មានគ្រប់ប្រភេទម៉ាស៊ីន ដែលមានជាលក្ខណៈស្តង់ដា អាចសម្រកតាមទម្រង់មុខ ដងខ្លួន ដៃជើង និងការម៉ាស្សាជាច្រើនប្រភេទទៀត និយាយរួមគឺការរក្សាសម្ភស្សពីចុងជើងដល់ចុងសក់តែម្តងនិងសេវាកម្មលក្ខៈ Premiumតែម្តង។ 

    បើគេនិយាយពីទំនុកចិត្តវិញ Slim concept thailand គឺជាជម្រើសទីមួយរបស់តារាៗជួរមុខ នៃប្រទេសថៃ ដែលពួកគេគ្រប់គ្នា បានងាកមករកការថែរក្សាសម្រស់របស់ពួកគេ នៅក្នុងមជ្ឈមណ្ឌល Slim concept thailand  ជាក់ស្តែង តារាប្រុសមានប្រជាប្រិយភាពនៅស្ថានីយ៍ទូរទស្សន៍លេខ៣ថៃ លោក James Ma ក៏ជាអ្នកតំណាងអោយ Slim concept thailand ផងដែរ។ អីចឹងពេលនេះ  Slim concept Cambodia ដែលជាមែកធាងនៃ Slim concept thailand បានស្ម័គ្របំរើសេវាកម្មសម្រាស់សម្រស់លោកអ្នកក្នុងប្រទេសកម្ពុជា ដោយមិនចាំបាច់ធ្វើដំណើរទៅប្រទេសក្រៅទៀតឡើយ។ 

    ដូច្នេះដើម្បីកាត់បន្ថយ ការចំណាយ និងមានសម្រស់ស្រស់ស្អាតមានសេវាកម្មល្អ កម្រិតស្តង់ដា ដោយមិនចំណាយថវិកា និងចំណេញពេលវេលា លោកអ្នកអាចអញ្ជើញមករកសេវាកម្មថែរក្សាសម្ភស្សណាមួយពីមជ្ឈមណ្ឌលថែរក្សាសម្ភស្ស Slim concept Cambodia តាមរយៈ IG & FB : Slimconceptcambodia និងទូរស័ព្ទលេខ 078 988 388៕  


 

adverise with khmeread