adverise with khmeread Apple iphone 7 504379

អ្នកជំនាញ​វិភាគ​ត្រូវៗ​មិនដែល​ខុស​របស់ Wall Street ទស្សន៍ទាយ​ថា iPhone 7 នឹងមាន​ម៉ូត​ថ្មី​ស៊ីដាច់​គ្រប់​ទូរស័ព្ទ​លើ​ពិភពលោក​

    ​មានការ​សង្ស័យ​ជាច្រើន​លើ​ក្រុមហ៊ុន Apple ថា​អាច​នឹង​ចេញ iPhone 7 នៅ​ខែកញ្ញា​នេះ បន្ទាប់ពី​ពួកគេ​ទើបតែ​ចេញ​ទូរស័ព្ទដៃ​ថ្មី iPhone SE​។

​    ​Apple ទំនង​អាច​នឹង​បំបាត់ចោល​ម៉ូត iPhone 6 និង iPhone 6S ដើម្បី​ងាក​មករក​ម៉ូត​ថ្មី​សន្លាង​វិញ​ដើម្បី​បំពេញតម្រូវការ​អតិថិជន​។

​    ​យោងតាម​អ្នកវិភាគ​លោក Ming-Chi Kuo មកពី​កាសែត Wall Street ជា​អ្នក​ដែល​បាន​ទស្សន៍ទាយ​ថា​នឹងមាន iPhone SE កាលពី​ខែវិច្ឆិកា ២០១៥ បានឱ្យដឹងថា Apple ជិត​បំបាត់​ប្រពៃណី​ចាស់​ជាមួយនឹង​ម៉ូត​ទូរស័ព្ទ​ថ្មី​ដូចៗ​គ្នា​ទៀតហើយ​ក្នុង​ឆ្នាំ ២០១៧ ខាងមុខនេះ​។

​    ​ទោះយ៉ាងណា មិន​ថា Apple នឹង​ផលិត​អ្វីមួយ​ដែល​ធ្វើឱ្យ​ភ្ញាក់ផ្អើល​ដូច​ទូរស័ព្ទ​គំរូ​ក្នុង​វីដេអូ​ខាងក្រោម​ឬក៏​អត់​នោះទេ គេ​នៅ​អ៊ុត​មើល​តទៅទៀត​សិន ដូច្នេះ​កុំ​ទាន់​អាល​ជឿ​តាម​អ្នកវិភាគ​រូបនេះ​៕

 

adverise with khmeread
ប្រភព៖ daily

អ្នកនឹងចូលចិត្ត

មតិយោបល់