EPL គ្រោងចាប់ផ្តើមការប្រកួតឡើងវិញនៅថ្ងៃទី១៧ ខែមិថុនា

        ក្របខណ្ឌបាល់ទាត់កំពូលរបស់អង់គ្លឹស EPLបាន​បញ្ជាក់ថា នឹង​វិលត្រឡប់​មក​វិញ​នៅ​ថ្ងៃទី​១៧​ខែមិថុនា​ ហើយ​ការ​ប្រកួតនៅសល់​ទាំង​៩២​នឹង​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍នៅ​អង់គ្លេស​។

        ការប្រកួត​នៅ​ថ្ងៃសៅរ៍នឹង​ត្រូវ​ធ្វើ​​ទៅ​ពេញមួយថ្ងៃ ដោយ​បែងចែក​ម៉ោង​ដូចជាម៉ោង ១២:៣០​នាទី ម៉ោង ៣: ០០​ ល្ងាច ម៉ោង ៥:​០០​ល្ងាចនិង​ម៉ោង ៨: ០០​ល្ងាច ចំណែកនៅថ្ងៃអាទិត្យ​នឹង​មាន​ការ​ប្រកួត​នៅម៉ៅង ២:០០ល្ងាច ៤:30 ល្ងាច និង​ម៉ោង ៧: 00 ល្ងាច។

        ការប្រកួត​ចំនួន​បួន​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ BBC ។ ចំណែក​ការ​ប្រកួត​ផ្សេងទៀត​នឹង​ត្រូវ​បាន​ផ្សាយ​តាម​ទូរទស្សន៍ Sky Sports  BT Sport និង​ Amazon Prime ចំណែក​ទូរទស្សន៍ Sky ក៏​ចាក់ផ្សាយ​ផងដែរ។

        ការប្រកួត​របស់​ក្រុម Aston Villa និង​ក្រុម Sheffield United និង​ការ​ប្រកួត​រវាង​ Man City និងក្រុម Arsenal ដែល​ត្រូវ​បាន​ផ្អាក​ដោយ​សារមាន​ការ​ប្រកួត EFL នៅពេលនេះនឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃទី​១៧​ខែមិថុនា​ និង​បន្ត​ការ​ប្រកួត​ពេញ​លេញនៅ​ថ្ងៃសុក្រទី​១៩​ ខែមិថុនា។ ដោយសារតែវិបត្តិវីរុស​កូវីដ១៩ ការ​ប្រកួត​ទាំងនេះនឹងធ្វើ​ឡើង​ដោយ​បិទទ្វារ។

        ប្រធាន​ក្របខណ្ឌ​ EPL​ លោក Richard Masters ​បាន​និយាយថា “​នៅថ្ងៃ​នេះ យើង​បាន​យល់​ព្រមជាបណ្តោះអាសន្ន​​បន្ត​ការប្រកួតនៅក្របខណ្ឌ​ EPL ​នៅថ្ងៃពុធទី​១៧​ខែមិថុនា។ ប៉ុន្តែ​ការ​បរិច្ឆេទនេះនៅមិនទាន់បញ្ជាក់​ជា​ផ្លូវ​ការ​នៅឡើយ​លុះត្រាតែយើង​បាន​ឆ្លើយ​តប​នឹង​តម្រូវ​ការ​សុវត្ថិភាពចាំបាច់ជាមុនសិន​”៕

adverise with khmeread