Chelsea គ្រោងជម្រុះកីឡាករ Jorginhoចេញនៅរដូវក្តៅនេះ

        បើតាម​ការ​លើកឡើង​របស់​ភ្នាក់ងារ​ Joao Santos ថា ក្លឹប​តោខៀវ Chelsea អាច​នឹង​ជម្រុះ​កីឡាករ Jorginhoចេញនៅ​រដូវក្តៅ​នេះ ប្រសិនបើ​មាន​សំណើ​សមស្រប​។

        Jorginho​បាន​ផ្ទេរ​មកក្លឹប​ Chelsea ​ជិត​ពីរ​ឆ្នាំ​មក​ហើយ​​ បន្ទាប់ពីចាកចេញពីក្លឹប Napoli ទៅ​តាមគ្រូបង្វឹក Maurizio Sarri។ ប៉ុន្តែលោក Sarri បាន​ចាកចេញពី​ក្លឹប Chelsea ទៅ​ចូលរួម​ជាមួយ​ក្លឹប Juventus ហើយ​ជា​ថ្មីម្តងទៀត មាន​ការ​អះអាងថា អ្នក​ទាំង​ពីរ​អាចនឹង​ជួប​ជាថ្មី​ បើទោះបីជា​កីឡាករ Jorginho នៅសល់​កិច្ច​សន្យា​លេងបីឆ្នាំ​ទៀតជាមួយ Chelsea ​ក៏ដោយ។

        Jorginho មាន​ភាព​ល្បីល្បាញ​នៅ​ក្របខណ្ឌ Serie A នៅ​ពេល​កីឡាករ​រូបនេះ​ចាកចេញកាល​ពីឆ្នាំ​២០១៨​ ប៉ុន្តែ​លោកSantos អះអាងថា គ្មាន​ក្លឹបណាមួយ​អាច​ផ្តល់​ជម្រើស​ល្អជាង​ Chelsea នោះទេ ហេតុនេះហើយបាន​ជា​កីឡាករ​រូបនេះចាក​ចេញពី​ទឹកដីកំណើត។

        ភ្នាក់ងារ Santos មិន​លាក់បាំង​អំពី​ទំនាក់ទំនង​រវាង​អ្នក​ទាំងពីរ​នោះទេ​ ប៉ុន្តែ​អះអាងថា ក្លឹប​យក្ស​ធំពីរនៅ​អឺរ៉ុប​បាន​បង្ហាញចំណាប់​អារម្មណ៍​លើ​ខ្សែបម្រើសញ្ជាតិអ៊ីតាលី​រូបនេះ៕

adverise with khmeread