សហព័ន្ធបាល់ទាត់អង់គ្លេសប្រកាសស្វែងរកបេក្ខភាពជំនួសលោក Phil Neville

        សហព័ន្ធ​បាល់​ទាត់​បានចាប់​ផ្តើម​ស្វែង​រក​អ្នក​ស្នងតំណែង​របស់គ្រូបង្វឹក​ក្រុម​បាល់ទាត់​ស្ត្រីអង់គ្លេស​លោកPhil Neville ដោយ​បានឃោសនាពី​តំណែង​នេះតាម​អនឡាញ។

        សហព័ន្ធបាល់ទាត់​អង់គ្លេសបាន​ប្រកាស​កាលពីខែ​មុន​ថា លោក Neville នឹងលាលែង​តំណែង​ខណ:​កិច្ច​សន្យារបស់លោកនឹងចប់​នៅ​រដូវក្តៅឆ្នាំ​ក្រោយ​ ប៉ុន្តែ​ការ​ពិត​គឺថា លោក​មិន​បាន​ដឹកនាំ​ការ​ប្រកួត​បន្ថែមទៀត​ទេ ខណៈ​សហព័ន្ធ​បាល់ទាត់​ចង់​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ជើង​ឯក​អឺរ៉ុប​នៅ​ឆ្នាំ​២០២២ និង​ព្រឹត្តិការណ៍​វើលខាប់​នៅ​ឆ្នាំ​បន្ទាប់។

        ការ​​ចង់​តែងតាំង​គ្រូបង្វឹក​ថ្មី​កាន់​តែ​ច្បាស់​ហើយ ខណៈ​មាន​ការ​ប្រកាសជ្រើស​រើស​នៅតាម​គេហទំព័រ​របស់​សហព័ន្ធ។ បេក្ខភាព​បន្ទាប់​ត្រូវ​គេរំពឹងក្នុង​ការ​កសាង​ក្រុម​ខ្លាំង​មួយ។

        មាន​ការ​អះអាងផងដែរថា អ្នក​ស្នងតំណែង​លោក​ Neville នឹងត្រូវ​តែ​បង្កើត​វប្បធម៌សម្រាប់ក្រុម​មួយដែល​ផ្តោត​លើទំនុកចិត្ត​ ភាពស៊ីសង្វាក់និង​ស្មារតី​វិជ្ជមាន​ និង​បង្កើតឲ្យ​មាន​បរិយាកាស​លេងដ៏ល្អមួយ​សម្រាប់​កីឡាករ​និង​បុគ្គលិក។ ឈប់​ទទួល​ពាក្យ​គឺត្រឹម​ថ្ងៃទី​៣០​ខែមិថុនា៕

adverise with khmeread