អ្នកស្រាវជ្រាវកាណាដារកឃើញថាថ្នាំព្យាបាលជំងឺប្រព័ន្ធភាពស៊ាំរបស់កុមារអាចព្យាបាលអ្នកជំងឺកូរ៉ូណាឆាប់ជាសះស្បើយជាងថ្នាំដទៃ

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថាថ្នាំសម្រាប់ជំងឺប្រព័ន្ធភាពស៊ាំរបស់កុមារបានជួយអ្នកជំងឺកូរ៉ូណាឱ្យជាសះស្បើយបានលឿន។

ថ្នាំ Ruxolitinib ត្រូវបានអនុញ្ញាតឱ្យព្យាបាលជំងឺ Hemophagocytic Lymphohistiocytosis (HLH) ដែលជារោគសញ្ញារលាកប្រព័ន្ធភាពស៊ាំធ្ងន់ធ្ងរក្នុងចំណោមក្មេងៗ ដែលអាចបណ្តាលឱ្យស្លាប់បាន ដោយបន្ថយនូវប្រតិកម្មរបស់ប្រព័ន្ធភាពស៊ាំ។

អ្នកវិទ្យាសាស្ត្រមកពីមន្ទីរពេទ្យកុមារ Cincinnati Children's Hospital នៅ Ohip ប្រទេសកាណាដា និយាយថា អ្នកជំងឺដែលបានទទួលការព្យាបាលឃើញថាមានភាពប្រសើរឡើងចំពោះសុខភាពផ្លូវដង្ហើមរបស់ពួកគេ ១០ ដងធៀបនឹងអ្នកដែលលេបថ្នាំ Placebo ។

លើសពីនោះ អ្នកជំងឺដែលមិនទទួលបានការព្យាបាលដោយថ្នាំ Ruxolitinib គឺមានឱកាស ១៤ ភាគរយក្នុងការស្លាប់៕ ប្រភព៖ Daily Mail 


 

adverise with khmeread