ត្រាំថាបើអភិបាលក្រុង Minneapolis ទប់ទល់នឹងកុបកម្មមិនបាន គាត់នឹងមកគ្រប់គ្រងក្រុងនេះជំនួសវិញ ហើយបើបាតុករលួចទំនិញ នឹងបាញ់ចោលហើយ

លោកដូណាល់ត្រាំព្រមានគ្រប់គ្រងលើទីក្រុង Minneapolis ខណៈដែលក្រុមមន្រ្តីទីក្រុងបានព្រមានថាស្ថានីយប៉ូលិសមួយដែលត្រូវបានវាយប្រហារដោយក្រុមកុបករ និងបានដុតបំផ្លាញ ពេលនេះអាចនឹងផ្ទុះ អំឡុងអំពើហិង្សាយប់ទី៣ នៅពេលដែលការតវ៉ាអំពីការស្លាប់លោក George Floyd បានរីករាលដាលពាសពេញសហរដ្ឋអាមេរិក។

ប្រធានាធិបតីបានពន្លះបាតុករថាជា "ពួកជើងកាង" និងរិះគន់យ៉ាងចាស់ដៃលើអភិបាលក្រុង "ទន់ជ្រាយ" លោក Jacob Frey ខណៈគាត់សន្យា "ទទួលបន្តនូវការគ្រប់គ្រងលើទីក្រុងនេះ" ប្រសិនបើលោកអភិបាលក្រុងខកខានមិនបានដោះស្រាយអំពើហិង្សាដែលកំពុងតែបំផ្លាញទីក្រុង ហើយគាត់បានព្រមានក្រុមអ្នកតវ៉ាថា "នៅពេលដែលការលួចប្លន់ចាប់ផ្តើម ការបាញ់ប្រហារក៏ចាប់ផ្តើមដែរ"។

ប៉ូលិសបានបង្ខំចិត្តរត់ចោលប៉ុស្ដិ៍ប៉ូលិសទី ៣ នៃទីក្រុង Minneapolis ដែលឆេះកាលពីយប់ថ្ងៃព្រហស្បតិ៍នៅពេលដែលក្រុមកុបករបានចូលទៅក្នុងអគារនិងដុតបំផ្លាញវា។

រូបភាពគួរឱ្យតក់ស្លុតបានបង្ហាញពីអណ្តាតភ្លើងកំពុងឆាបឆេះចេញពីទីប្រជុំជននេះតែប៉ុន្មានម៉ោង បន្ទាប់ពីរដ្ឋអាជ្ញាបានព្រមានថា "មានភស្តុតាងដែលមិនគាំទ្រដល់ការចោទប្រកាន់ពីបទព្រហ្មទណ្ឌ" ក្នុងករណីប៉ូលិសបួននាក់ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់លោក Floyd ដែលបង្កឱ្យមានការបារម្ភថាពួកគេនឹងបន្តដើរហើយដោយសេរី។

ទាហានឆ្មាំជាតិសរុបចំនួន ៥០០ នាក់ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវនៃទីក្រុង Minneapolis និងនៅជិតទីក្រុង St. Paul កាលពីយប់ថ្ងៃព្រហស្បតិ៍ហើយ Frey បានប្រកាសអាសន្ន ខណៈដែលកុបកម្មបានកើនឡើង ហើយរថយន្តនិងអគារត្រូវបានដុតបំផ្លាញពាសពេញទីក្រុង៕


 
adverise with khmeread