adverise with khmeread 1cb2a64e 8d5c 4060 ae46 74400cd9c644

នារី​ជនជាតិ​ចិន បើករថយន្ត​ឆ្លង​ផ្លួ​វ បុក​ម៉ូតូ​របួសធ្ងន់​នារី​ម្នាក់​នៅមុខ​ព្រលានយន្តហោះ​

    ភ្នំពេញ ៖ នារី​ម្នាក់​ជិះ​ម៉ូតូ ស្កុប​ពីមួយ​គ្រឿង ត្រូវ​រថយន្ត Lexus RX330 ដែល​បើកបរ​ដោយ​នារី​ជនជាតិ​ចិន​ម្នាក់ បើក​ឆ្លងផ្លូវ​លឿន​មិន​ប្រយ័ត្ន បណ្តាល​ឲ្យ​បុក​ម៉ូតូ​កៀប​ជាប់​ក្រោម​រថយន្ត​កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី​យប់ នៅតាម​ប​ណ្តោ​ផ្លូ​សហព័ន្ធរុស្ស៊ី មុខ​ក្រុមហ៊ុន LM លក់​រថយន្ត ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប  ខណ្ឌ​ពោធិ​សែន​ជ័យ។​

    តាម​ប្រភព​ព័​ត៍​មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​នារី​រងគ្រោះ ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពីមួយ​គ្រឿង​ព​ណ៍ស​ពាក់​ស្លាក​លេខ​កណ្តាល 1P-4964 ជិះ​តាម​បណ្តោយ​សហព័ន្ធរុស្ស៊ី​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។​

    ខណៈ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត Lexus RX330 ដែល​បើកបរ​ដោយ​នារី​ជនជាតិ​ចិន​ម្នាក់ ចេញពី​ផ្លូវលំ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ឡើងមក​ផ្លូវ​សហព័ន្ធរុស្ស៊ី​បញ្ច្រាស់ទិស​ចរាចរណ៍ ហើយ​បើក​ឆ្លងផ្លូវ ក៏បាន​ទៅបុក​ម៉ូតូ​ស្កុប​ពី នារី​រងគ្រោះ​អូស​កៀប​ជាប់​ម៉ូតូ​នៅក្រោម​កាង​រថយន្ត។​

    បន្ទាប់ពី​កើតហេតុ​បាន​មួយសន្ទុះ​ក៏មាន បុរស​ជនជាតិខ្មែរ​ម្នា​ក់មក កាង​ឲ្យ​នារី​ជនជាតិ​ចិន​ដែល​មក​បកប្រែ​ភាសា​ចិន ហើយ​បុរស​ដែល​មក​កាង​នោះ បាន​រារាំង​សមត្ថកិច្ច​មិន​ឲ្យ​ធ្វើការ​និង​មិន​ឲ្យ​សមត្ថកិច្ច​វាស់វែង​កន្លែង​កើតហេតុ យក​ម៉ូតូ​និង​រថយន្ត​បង្ក​ទៅ​កន្លែង​ប៉ូលិស​នោះឡើយ ព្រម​ទាំ​បង្កជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ចោមរោម​មើល​ហេតុការណ៍​ទៀតផង។ លុះ​ក្រោយមក ដោយមាន​អ្នក​សារ​ព័​ត៍​មាន​ចុះទៅ ថត​ព្រោងព្រាត​ទើប​ព្រម​ឲ្យ​រថយន្ត​ទៅ​ទុក​នៅ​កន្លែង ។​

     បន្ទាប់មក​ប៉ូលិស​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង​ឲ្យ​មក​យក​រថយន្ត​និង​ម៉ូតូ ទៅ​ផ្នែក​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការ​ដោះ​គ្នា​នៅពេល​ក្រោយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់