បុរសម្នាក់កំពុងព្រោះស្រូវត្រូវរន្ទះបាញ់ស្លាប់

ពោធិ៍សាត់ ៖​ កសិករម្នាក់ត្រូវរន្ទះកំណាចឆក់យកជីវិតគាត់បណ្តាលឱ្យស្លាប់ភ្លាមៗ ខណ:រូបគាត់កំពុងព្រោះស្រូវកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទីល្ងាច ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចបឹងខ្នាយមាន់ ស្ថិតនៅភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមការរៀបរាប់របស់ប្អូនស្រីរបស់ជនរងគ្រោះឈ្មោះ រឹម សាម៉ាលី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រពន្ធឈ្មោះ សាំង ឆៃលី អាយុ ៣៥ ឆ្នាំ បានប្រាប់ថាមុនពេលកើតហេតុជនរងគ្រោះជាប្តី បានចេញពីផ្ទះយកស្រូវទៅព្រោះនៅចំណុចបឹងខ្នាយមាន់ ស្ថិតក្នុងភូមិជីចេះ ឃុំស្នាអន្សា តាំងពីព្រឹករហូតដល់ម៉ោងកើតហេតុមេឃក៏ធ្លាក់ភ្លៀង លាយឡំខ្យល់ផ្គរន្ទះបានបាញ់សំដៅមកជនរងគ្រោះ បណ្តាលឱ្យស្លាប់មួយរំពេចដោយបន្សល់ទុកកូនប្រុសស្រី២នាក់ក្លាយជាកូនកំព្រាឪពុកនៅជាមួយម្តាយ គឺជាអ្នកទទួលរាប់រងបីបាច់ថែរក្សា​៕

adverise with khmeread