រលំផ្ទះ១ខ្នង, របើកដំបូលផ្ទះ៤ខ្នងនិងរន្ទះបាញ់គោងាប់៤ក្បាលនៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ មានករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់កើតឡើង នៅស្រុកចំនួន៣ ក្នុងខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បណ្ដាលឱ្យរលំផ្ទះចំនួន១ខ្នង, របើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នងនិងរន្ទះបាញ់សត្វគោងាប់២ក្បាល។

សមត្ថកិច្ចនិយាយថា ខ្យល់កន្ត្រាក់ បណ្ដាលឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នងនិងរលំរោងមាន់០១ ទំហំ ៤គុណនឹង៦ម៉ែត្រ នៅភូមិស្រែប្រិយ៍ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច។ រន្ទះបាញ់ បណ្ដាលឱ្យងាប់សត្វគោចំនួន ០២ក្បាល នៅចំណុចត្រពាំងគោកស្លឹក ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែងនិង បណ្ដាលឱ្យរលំផ្ទះចំនួន ១ខ្នង នៅភូមិត្រពាំងពោធិ៍ ឃុំខុនរ៉ង ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ។ករណីទាំងបីខាងលើនេះមិនបណ្ដាលឱ្យរងគ្រោះដល់មនុស្សនោះទេ៕

adverise with khmeread