តោះមកមើលប្រភេទអាហារ ដែលមិនអាចញ៉ាំចូលគ្នាបាន, អាហារខ្លះល្អដល់សុខភាព​ប៉ុន្តែញ៉ាំចូលគ្នាភ្លាមរាគភ្លែត

អាហារគឺជាប្រភពសារធាតុចិញ្ចឹមសម្រាប់រាងកាយមនុស្ស ដើម្បីរក្សាតុល្យភាព និងសុខភាពរបស់យើង។ ប៉ុន្ដែអាហារមួយចំនួន យើងមិនអាចបរិភោគបញ្ចូលគ្នាបានឡើយ ថ្វីបើវាផ្ដល់នូវសុខភាពល្អមកយើងក៏ដោយ។

ខាងក្រោមនេះ គឺជាអាហារដែលមិនអាចបរិភោគចូលគ្នាបាន។

១. ត្រីជាមួយនឹងទឹកដោះគោ ៖ ធ្វើឱ្យលំហូរឈាមដើរមិនស្រួល។
២. មាន់ ឬត្រីមិនត្រូវបរិភោគជាមួយនឹងទឹកដោះ ល្ងរ ឬសណ្ដែកបណ្ដុះឡើយ វានាំឱ្យមានបញ្ហារំលាយអាហារ។
៣. អំបិល និងទឹកដោះគោ ៖ ដោយសារសារធាតុរបស់វាប្រឆាំងគ្នា។
៤. ទឹកដោះគោ និងឪឡឹក (ឬផ្លែឈើផ្សេងទៀត)៖ ធ្វើឱ្យឡើងអាស៊ីតក្រពះ។
៥. ចេក និងទឹកដោះគោ យ៉ាអួរ ឬបឺទឹកដោះគោ៖ ធ្វើឱ្យថយចុះសមត្ថភាពរំលាយអាហារ ផលិតជាតិពុល និងបង្កឱ្យក្អក ផ្ដាសាយ និងអាឡែរស៊ី។
៦. របស់ផ្អែម និងផ្លែឈើរសជាតិជូរ៖ មិនត្រូវបញ្ចូលគ្នាដោយសារវាជាប្រភេទអាហារបរិភោគតែមួយដាច់ដោយឡែក។
៧. ផ្លែឈើរសជាតិជូរ និងទឹកដោះគោ៖ មិនត្រូវបរិភោគរួមគ្នា នាំឱ្យរាគ។
៨. មិនត្រូវបរិភោគអាហារឆៅ និងឆ្អិនរួមគ្នា។ តែយើងអាចបរិភោគរបស់ឆៅមុន បន្ទាប់មកបរិភោគអាហារឆ្អិនតាមក្រោយ។
៩. ម្សៅពោត មិនត្រូវជាមួយនឹងស៊ុត ទឹកដោះគោ ចេក និងល្មើរឡើយ។
១០. ដំឡូងបារាំង ប៉េងប៉ោះ ត្រប់ និងម្ទេស មិនត្រូវជាមួយនឹងយ៉ាអួរ ទឹកដោះគោ ឪឡឹក និងត្រសក់ឡើយ។
១១. ស៊ុតមិនត្រូវបរិភោគជាមួយនឹងទឹកដោះគោ សាច់ យ៉ាអួរ ឪឡឹក ឈីស ត្រី និងចេកឡើយ។
១២. ស្វាយមិនត្រូវបរិភោគជាមួយនឹងយ៉ាអួរ ឈីស និងត្រសក់ឡើយ នាំឱ្យរាគ។
១៣. ពោត មិនត្រូវបរិភោគជាមួយល្មើរ និងចេកឡើយ។
១៤. ក្រូចឆ្មាមិនត្រូវបរិភោគជាមួយនឹងយ៉ាអួរ ទឹកដោះគោ ត្រសក់ និងប៉េងប៉ោះឡើយ នាំឱ្យរាគ៕

adverise with khmeread