adverise with khmeread 07596859 c5fe 479e 885e bbbd66acb37a

កូនសិស្ស​សាលា ប្រុស​ស្រី​៦​នាក់​គេច​ពី​ផ្ទះ​នៅ​ខេត្តកំពត មក​ស​ង្ងំ​ដេក​ផ្ទះសំណាក់នៅ​ភ្នំពេញ​

    ភ្នំពេញ ៖ ​ក្មេង​សិស្សសាលា មួយក្រុម​មាន​គ្នា​៦​នាក់ ប្រុស​៤​នាក់ ស្រី​២​នាក់ អាយុ​ចាប់ពី​១៤​ទៅ​១៦​ឆ្នាំ នាំគ្នា​គេច​សាលា គេច​ផ្ទះ គេច​ពី​ឪពុកម្តាយ តាំងពី​ខេត្តកំពត មក​ពពាក់ពពូន ស​ង្ងំ​ដេក​ក្នុង​ផ្ទះសំណាក់ យីហោ រស្មី​មនោ​រម្យ នៅតាម​ផ្លូវ​បេតុង ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ  អស់​១​យប់ ១​ថ្ងៃ​ត្រូវបាន​ឪពុកម្តាយ​តាម​ស្វែងរក ប្រទះឃើញ​ប្តឹង​សមត្ថកិច្ច ទៅ​ចាប់​ឃាត់ យកទៅ​សួរនាំ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​២០១៦។​

    តាម​សម្តី​យុវ​សិស្ស​ទាំងនោះ បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគេ​ជា​សិស្ស​សាលារៀន​ថ្នាក់​ទី​៩ នៅ អនុវិទ្យាល័យ​អង្គ​ជ័យ មាន​ទីលំនៅ ភូមិ​ភ្នំ​ត្រែ​ល ឃុំ​ភ្នំ​កុង ស្រុក​អង្គ​ជ័យ ខេត្តកំពត។​

    បើតាម​សំដី​សាច់ញាតិ​ក្រុម​ក្មេង​ទាំងនោះ បាន​ឲ្យ​ដឹងថា ពួកគេ បាត់​ចេញពីផ្ទះ​តាំងពី​រសៀល ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០១៦ មកម្ល៉េះ​។ បន្ទាប់ពី ទៅ​រៀន​បែរជា​គេច​សាលា គេច​ផ្ទះ រត់​មក​តាំងពី​ខេត្តកំពត ដឹង​តម្រុយ​គោលៗ ស្វែង​តាមរក ក៏​ប្រទះឃើញ នាំគ្នា​នៅ​ស​ង្ងំ​ដេក​ពពាក់ពពូន នៅក្នុង​ផ្ទះសំណាក់ រស្មី មនោ​រម្យទៅវិញ។​

    ពួកគេ​បាន​បបួលគ្នា មក​ជួល​បន្ទប់​ផ្ទះសំណាក់ រស្មី​មនោ​រម្យ ខាងលើ​ស្នាក់នៅ តាំងពី​ល្ងាច​ថ្ងៃទី​២៨ ខែ​មិនា រហូតមកដល់​ល្ងាច​ថ្ងៃទី​២៩ នេះ ត្រូវបាន​ឪពុកម្តាយ​តាមរក​ឃើញ។​

    ប​ច្ច​ប្បន្ន ក្រុម​ក្មេង​គេច​សាលា ទាំង​៦​នាក់​ត្រូវបាន អាណាព្យាបាល​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​កន្ទោក​ជួយ​អន្តរាគមន៍ ឃាត់ខ្លួន​យកមក​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កន្ទោក​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់