Blank

ចោរហារយមួយក្រុមបន្លំលួចលុយអាជីវករប្តូរប្រាក់ យកអស់១ម៊ឺនដុល្លារ

   សៀមរាប ៖ ពួកចោរហារយមួយក្រុមបាននាំគ្នាចូលផ្ទះប្តូរប្រាក់និងលក់ម៉ូតូបន្លំលួចលុយអស់ប្រមាណមួយម៊ឺនដុល្លារនាព្រឹកថ្ងៃ១៥ធ្នូឆ្នាំ២០១៥នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
    ប៉ូលិសក្រុងសៀមរាបបានបង្ហើបឲ្យដឹងថា ស្រីរងគ្រោះឈ្មោះងួន ចាន់រ៉ា ជាអាជីវករប្តូរប្រាក់និងលក់ម៉ូតូនៅសង្កាត់ស្វាយដង្គំ ។ ខណ:ពេលនាងនៅលក់ដូរនិងប្តូរប្រាក់តែម្នាក់ឯង ស្រាប់តែមានពួកចោរហារយមួយក្រុមបព្ឆោតនាងជាម្ចាស់ ផ្ទះម្តងថាទិញនេះម្តងថាទិញនោះ ហើយគ្នាវាផ្សេងទៀតចូលយកប្រាក់ពីថតទូអស់ចំនួនជិត១មឺុនដុល្លារហើយគេចខ្លួនបាត់តែម្តង។
   ក្នុងករណីនេះកម្លាំងប៉ូលិសនិងកងរាជអាវុធហត្ថខេត្តកំពុងស្រាវជ្រាវចាប់មុខសញ្ញាមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់