adverise with khmeread 7ad69772 3f13 4e5a 8b0d 27fd498c6aac

មន្ត្រីប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ​ម្នាក់ ជិះ​ម៉ូតូ​ប៉ះ​ជាមួយ​ម៉ូតូ​ជ្រុល​ទៅបុក​ក្រោយ​កុងតឺន័រ​ឈប់​ចត​រងរបួស​ធ្ងន់​

      ភ្នំពេញ ៖ បុរស​ជា​មន្ត្រីប៉ូលិស​ផ្នែក​សេនាធិការ នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​ម្នា​ក់បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​ជិះ​ម៉ូតូ​វ៉ា​ម៉ូតូ​មួយគ្រឿង​ហើយ​បាន​ប៉ះ ក៏​រ៉េ​ចង្កូត​ទៅបុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​ដែល​ឈប់​ចត​លើផ្លូវ​បណ្តាល​រងរបួស​រយះ​ក្រោម​ចង្ការ​ធ្ងន់ធ្ងរ។​

      ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង ៨​និង​២០​នាទី​យប់​ថ្ងៃទី ២៩ មិនា ២០១៦​នៅតាម​បណ្តោយ​ផ្លូវ វេ​ង ស្រេង មុខ​រោងចក្រ​ដំឡើង​ម៉ូតូ​ក្រុមហ៊ុន ហុង ដា​ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

      មន្ត្រីប៉ូលិស​រងគ្រោះ ឈ្មោះ វិ​រៈ​អាយុ ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ហើយ​ម៉ូតូ​ម៉ាក​ហុងដា​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ 1AC-1956 ជា​អំណោយ​របស់លោក យឹម សារ៉ាន់​អធិការ​ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ​ឲ្យ​ជិះ​បម្រើ​ការ ងារពីព្រោះ​ជនរងគ្រោះ ​មាន​ជីវភាព​ខ្វះខាត​។​

       បើតាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ មន្ត្រីប៉ូលិស​រូបនេះ​បាន​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ វេ​ងស្រេង ទិសដៅ​ពី​លិចទៅ​កើត ស្រប​ជាមួយ​ម៉ូតូ ​MSX ​ពណ៍​ខ្មៅ​មួយគ្រឿង​ពាក់​ទៀត​ជិះ​ដោយ​បុរស​២​នាក់។​

       ខណៈ​មកដល់​ចំណុចកើតហេតុ ជនរងគ្រោះ​បាន​វ៉ា​ម៉ូតូ MSX តែ​បាន​ទៅ​ប៉ះ​ម៉ូតូ MSX ហើយ​ម៉ូតូ​ជនរងគ្រោះ​បាន រេ​ទៅបុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​ដែល​ឈប់​ចត​តាម​បណ្តោយ​ផ្លូវ បណ្តាល​ឲ្យ​បុក​ពេញទំហឹង​សន្លប់​និង រងរបួស​រយះ​ក្រោម​ចង្ការ​ហូរឈាម​ធ្ងន់ធ្ងរ ចំណែក​ម៉ូតូ​ជនរងគ្រោះ​រង​ការ​ខូ​ត​ខាត​ខាងមុខ​ទាំងស្រុង រីឯ​បុរស​២​នាក់​ដែល​ជិះ​ម៉ូតូ MSX រងរបួស​ស្រាល។​

       ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់