ចាប់ខ្លួនក្រុមចោរប្លន់៦នាក់និងបទល្មើសគ្រឿងញៀនមួយទៀត

ភ្នំពេញ ៖ ប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ឧសភាឆ្នាំ២០២០បានបើកប្រត្តិបត្តិការបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ និង ជួញដូរគ្រឿងញៀន៦នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន សហការជាមួយប៉ូលិសរាជធានីភ្នំពេញ បានបង្រ្កាបមុខសញ្ញាសង្ស័យភ្ជង់ប្លន់កាបូប​លុយ ,ជួញដូរគ្រឿងញៀន និងរក្សាទុកអាវុធខ្លី២ដើម​ កាលពីថ្ងៃទី១៤ ឧសភា វេលាម៉ោង៤និង៣០ល្ងាចនៅចំណុចមុខផ្ទះលេខ៣៩២ ផ្លូវលេខ៣៦៧ ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញចំគោលដៅពី លោក ឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋានប៉ូលិសព្រហ្មទណ្ឌ រូបលោកបានដឹកនាំកម្លាំងសហការជាមួយកម្លាំងមូលដ្ឋាន ដែលពាក់ពន្ធ មានខណ្ឌឫស្សីកែវ និងខណ្ឌកំបូល រហូតតាមបង្ក្រាបបានជាបន្តបន្ទាប់បានជមសង្ស័យ៦នាក់។

លោកឧត្ដមសេនីយ៍បន្តថា ជនសង្ស័យទាំង០៦នាក់រួមមាន ១-ឈ្មោះ​ ភាង​ ភ័ណ្ឌ​ ភេទប្រុស​ អាយុ​ ៤៦ឆ្នាំ, ទី២-ឈ្មោះ​ ហុក​ ណារិន ភេទប្រុសអាយុ​ ២៩ឆ្នាំ, ទី៣-ឈ្មោះ​ ហ៊ាន​ ប្រិមប្រិយ ភេទប្រុស​ អាយុ​១៨ឆ្នាំ, ទី៤-ឈ្មោះ​ ហ៊ុយ​ សុខា​ ភេទប្រុស​ អាយុ​ ៦៣ឆ្នាំ, ទី៥-ឈ្មោះ​ ជា​ រ៉ាន់ ភេទប្រុស​ អាយុ​៤៥ឆ្នាំ និងទី៦-ឈ្មោះ​ តឹក សាអ៊ុំ ភេទប្រុស​ អាយុ​៥២ឆ្នាំ។ កម្លាំងប៉ូលិសបានដកហូតសម្ភារៈរួមមាន អាវុធខ្លីម៉ាកK59 ចំនួន២ដើម, ម៉ូតូចំនួន៣គ្រឿង​(កង់បីឥណ្ឌា ១គ្រឿង និង​ សេ១២៥ចំនួន២គ្រឿង), ទូរស័ព្ទ៥គ្រឿងនិងម្សៅក្រាមពណ៌ស ចំនួន​ ០៥កញ្ចប់ធំ។

បច្ចុប្បន្នប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌ​បានប្រគល់ជនសង្ស័យ​និងសម្ភារៈខាងលើ ដល់ស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread