បុរសអ្នកបើកត្រាក់ទ័រម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីភ្ជួរដីចំមីនតោន

បាត់ដំបង ៖ បុរសអ្នកបើកត្រាក់ទ័រម្នាក់បានរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពីបានបើកត្រាក់ទ័រភ្ជួរដីស្រែប៉ះចំមីនតោន បណ្តាលឱ្យផ្ទុះឡើង នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្រុមទី១១ ភូមិអន្លង់រាំង ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។

ប៉ូលិសស្រុកបវេលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ រឿត ថេត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិសំរោងជ័យ ឃុំបវេល ស្រុកបវេល បានយកត្រាក់ទ័រ ម៉ាកkubotaមកស៊ីឈ្នួលភ្ជួរដីស្រែឱ្យឈ្មោះ លឹម អូន នៅចំណុចកើតហេតុខាងលើ ខណៈដែលកំពុងភ្ជួរសុខៗក៏ស្រាប់តែប៉ះចំមីនតោនបង្កឱ្យផ្ទុះឡើងបណ្តាលឱ្យតៃកុងរងរបួសធ្ងន់ ចំណែកត្រាក់ទ័រខូចខាតមួយកំណាត់មុខ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបវេល១ ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង៕


 

adverise with khmeread