រថយន្ត​ដឹកខ្សាច់មិនចាំម៉ាកថយបុកបង្គោលភ្លើងបាក់អស់មួយដើមរួចបើកគេចខ្លួនបាត់

ភ្នំពេញ ៖ រថយន្ត​ដឹកខ្សាច់មិនចាំម៉ាកថយបុកបង្គោលភ្លើងបាក់អស់មួយដើមបើករួចបើកគេចខ្លួនបាត់កាលពីវេលាម៉ោង១ និង២០នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែឧសភា ​ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៤២ ចំណុចមុខពិភពសមុទ្រ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពី​កន្លែង​កើត​ហេតុ​បានឱ្យដឹងថា ​ដំបូងមានរថយន្ត ​បានដឹកខ្សាច់មកចាក់នៅក្បែរកន្លែងកើតហេតុបានថយក្រោយ ក៏ជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវ១ដើម្បីរួចបើកគេចខ្លួនបាត់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញៗទាក់ទងភាគីបង្កដោះស្រាយតាមនីតិវិធី៕


 

adverise with khmeread