adverise with khmeread 41bf0004 ad89 458a aeca e7d41e8e1f29

សត្វ​ដំរីព្រៃ​បំផ្លាញ​បង្គោល​តុង​ស្យុ​ង និង​បង្គោល​ភ្លើង​អគ្គីសនី​ស្ទឹងច្រាល​អស់​៦​ដើម​

     ព្រះសីហនុ ៖ មាន​សត្វ​ដំរីព្រៃ​១​ហ្វូង​បាន​បំផ្លាញ​បង្គោល​តុង​ស្យុ​ង​៥​ដើម និង​បង្គោល​ភ្លើង​១​ដើម​របស់​ក្រុមហ៊ុនអគ្គីសនី​ស្ទឹងច្រាល ស្ថិតនៅ​ឃុំ​អូ​បាក់ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​កាលពី​រសៀល​ថ្ង​សៃ​ទី ២៩ មិនា ឆ្នាំ​២០១៦។​

     ខណៈពេល​សត្វ​ដំរីព្រៃ​កំពុង​បំផ្លាញ​បង្គោល​តុង​ស្យុ​ង និង​បង្គោល​ភ្លើង​ដែក​ចំនួន​៦​ដើម​របស់​ក្រុមហ៊ុនអគ្គីសនី​កម្ពុជា មិនមាន​អន្តរាគមន៍​ពី​សម​ត្ត​កិច្ច ឬ​អ្នកទទួលខុសត្រូវ​អគ្គីសនី​ស្ទឹងច្រាល​នោះទេ ក្រោយពី​សត្វ​ដំរីព្រៃ​បំផ្លាញ​បង្គោល​តុង​ស្យុ​ង និង​បង្គោល​ភ្លើង​នោះ​ខ្ទិចខ្ទី​ហើយ​ទើប​សម​ត្ត​កិច្ច និង​មន្ត្រី​អគ្គីសនី​ទៅដល់ ពិនិត្យ​កន្លែងកើតហេតុ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់