ស្វាមួយហ្វូងមកកញ្ឆក់យកសំណាកកូវីដ១៩ ទៅទំពារលើដើមឈើធ្វើព្រងើយ នាំឱ្យពេទ្យឥណ្ឌារវល់ធ្វើតេស្តម្តងទៀតលើអ្នកជំងឺ

ឥណ្ឌារាយការណ៍ថា ស្វាមួយហ្វូងបានវាយទៅលើជំនួយការរបស់មន្ទីរពិសោធន៍មួយ ហើយបានរត់គេចខ្លួនដោយយកសំណាកតេស្តរកមេរោគកូរ៉ូណាទៅជាមួយទៀត។

ឧបទ្ទវហេតុដ៏ចម្លែកនេះបានកើតឡើងក្បែរសាកលវិទ្យាល័យ Meerut Medical ទីក្រុង ​Delhi ប្រទេសឥណ្ឌា នៅពេលទ័ពស្វាមួយក្រុមបើកការវាយប្រហារនោះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ សត្វស្វាទាំងនោះបានចាប់យកសំណាកកូវីដ១៩ ដែលត្រូវបានយកចេញពីអ្នកជំងឺ ៣ នាក់ហើយបានរត់គេចខ្លួនបាត់។

យោងតាមវេបសាយ Times of India បានឱ្យដឹងថា ស្វាមួយក្បាលក្នុងចំណោមនោះត្រូវបានគេប្រទះឃើញទំពារតេស្ដកូវីដ១៩លើដើមឈើ ហើយតេស្ដក៏ត្រូវធ្វើឡើងម្តងទៀតពីអ្នកជំងឺ៕ 

adverise with khmeread