អ្នកសុំទានស្មោកគ្រោកម្នាក់សុំបុរសម្នាក់ ១០ ដុល្លារ តែគាត់បែរជានាំទៅផ្ទះហូបបាយជាមួយប្រពន្ធកាចរបស់គាត់, ដឹងមូលហេតុ ភ្ញាក់ព្រឺត!!!

សំណើច ៖ បុរសម្នាក់កំពុងដើរតាមផ្លូវ ឃើញអ្នកសុំទានស្មោកគ្រោកម្នាក់ រួចក៏ចេញមកសុំគាត់១០ដុល្លារ។

បុរសនោះដកកាបូបលុយ ទាញក្រដាស ១០ ដុល្លារ រួចសួរទៅអ្នកសុំទាននោះថា "បើខ្ញុំឱ្យលោក១០ដុល្លារនេះ តើនឹងយកលុយហ្នឹងទិញស្រាបៀរជំនួសបាយថ្ងៃដែរទេ?"។ អ្នកសុំទានតបវិញថា "ទេ ខ្ញុំលែងផឹកច្រើនឆ្នាំហើយ"។ 

បុរសនោះសួរទៀតថា "តើលោកនឹងយកលុយនេះទៅទិញដងសន្ទូចជំនួសបាយថ្ងៃដែរទេ?"។ អ្នកសុំទានតបថា "ទេ ខ្ញុំមិនខ្ជះខ្ជាយពេលស្ទូចត្រីទេ។ ខ្ញុំរវល់រកចំណីបំពេញក្រពះកុំឱ្យស្លាប់"។ 

បុរសនោះសួរបន្ត "តើលោកនឹងយកលុយនេះទិញឧបករណ៍បរបាញ់ដែរទេ?"។ អ្នកសុំទានតបវិញថា "លោកហ្អាកើតស្អីហ្នឹង? ខ្ញុំលែងបរបាញ់២០ឆ្នាំហើយ!"។ 

បុរសនោះដកដង្ហើមធំ រួចនិយាយថា "ល្អ ចឹងខ្ញុំមិនឱ្យលុយ១០ដុល្លារទៅលោកទេ។ តែខ្ញុំសុំនាំលោកទៅងូតទឹកសម្អាតខ្លួននិងហូបបាយនៅផ្ទះខ្ញុំជំនួសវិញ ព្រោះប្រពន្ធខ្ញុំធ្វើម្ហូបឆ្ងាញ់ណាស់"។ 

អ្នកសុំទានស្រឡាំងកាំង រួចសួរបុរសនោះ "តើប្រពន្ធលោកឯងមិនខឹងនឹងទង្វើបែបនេះទេមែនទេ?"។

បុរសនោះតបវិញថា "កុំបារម្ភរឿងនេះអី។ វាជារឿងសំខាន់ណាស់ដែលត្រូវឱ្យនាងបានដឹងថាតើបុរសម្នាក់នឹងមើលទៅមានរូបរាងយ៉ាងម៉េច ពេលបោះបង់ចោលការផឹកស្រា ការស្ទូចត្រី និងការបរបាញ់"៕

adverise with khmeread

អ្នកនឹងចូលចិត្ត