ម៉ូតូ​ និង​ម៉ូតូបើកបុក​នៅ​ស្រុក​ស្រែ​អំបិល​រងរបួស​ធ្ងន់​ ២​ នាក់​

កោះកុង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកនិងម៉ូតូ​ ក្នុង​ទិសដៅ​ បញ្ច្រាសគ្នា​ពីកើតទៅលិច នៅថ្ងៃ​ទី​ ៣០​ ខែ​ឧសភា​ ឆ្នាំ​២០២០​ វេលាម៉ោង​ ១២ និង១០​ នាទី​ ថ្ងៃ​ត្រង់​នៅចំណុចផ្លូវ៤៨​ ចន្លោះគីឡូម៉ែត្រ១៨ - ១៩ស្ថិតក្នុងភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុងបណ្តាលឱ្យ រងរបួស​ធ្ងន់​ ២​ នាក់​។

សមត្ថកិច្ចនិយាយថា ភាគីម៉ូតូ​ Dream C125 ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះគ្នាចំនួន ០៤ នាក់ (អត់​ពាក់​មួក​សុវត្ថិភាព​) បើកបរដោយឈ្មោះ តេង ទី ភេទប្រុស អាយុ២៧ឆ្នាំ​ (រងរបួសធ្ងន់​) មានទីលំនៅភូមិជីខ ឃុំជីខលើ.ស្រុកស្រែអំបិល ក្នុង​ទិសដៅពីកើត​ទៅលិច​ ។ចំណែក​ឯ​អ្នករួមដំណើរ​ ០៣​ នាក់ទៀត​ មាន​ម្នាក់​រងរបួស​ធ្ងន់​ ឈ្មោះ​ ប៉ុន​ ណួយ​ ភេទស្រី​ អាយុ២៥ឆ្នាំ​ ដោយបាន​បុក​និង​ម៉ូតូ​ Race​ Sport​ ពណ៌ក្រហម​ ពាក់ស្លា​ក​លេខ​ ភ.ព1F4087​ ជិះ​គ្នា​ ២​ នាក់​ បើកបរដោយឈ្មោះ​ ទឹម​ សំអច​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ (រងរបួសស្រាល​) មានទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ​ និងអ្នករួម​ដំណើរ​ រងរបួសស្រាល។

ជនរងគ្រោះ​​ ត្រូវបានសង្គ្រោះ​ ទៅព្យាបាល​ នៅមន្ទីពេទ្យបង្អែកស្រុកស្រែអំបិល​។ ចំណែក​វត្ថុតាងទាំងពីរ​ យកទៅរក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកស្រែអំបិល​ ដើម្បីរង់ចាំភាគីទាំងសងខាងចូលខ្លួនមកដោះ​ស្រាយ៕

adverise with khmeread