adverise with khmeread Eb562928 c0cb 405f ac63 9aa156aef321

ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម្នាក់ និង​នារី​បម្រើសេវា​ផ្លូវភេទ​ចំនួន​៩​នាក់​នៅផ្ទះ​បន​"​តុលា​ពេញចិត្ត"

    កណ្តាល ៖ ប៉ូលិស​នាយកដ្ឋាន ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ប៉ូលិស​មូលដ្ឋាន ក្រោម​ការសម្របសម្រួល តាមផ្លូវ​ច្បាប់​ពី​តំណាង​អយ្យការ លោក សេង ឫទ្ធី នៅ​យប់​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦​នេះ បាន​ចុះបង្ក្រាប​ទីតាំង​បម្រើសេវា​ផ្លូវ មួយកន្លែង​យីហោ "​តុលា​ពេញចិត្ត "​ស្ថិតនៅ​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល​ដោយ​ធ្វើការឃាត់ខ្លួន​ម្ចាស់​ទីតាំង​បាន​ម្នាក់ និង​នារី​បម្រើសេវា​ផ្លូវភេទ​ចំនួន​៩​នាក់​។​

    ប៉ូលិស​បាន​ឲ្យ​ដឹងថា ក្រោយ​ទទួល​ព័ត៌មាន ជំនាញ​ស្តីពី​ទីតាំង​ខាងលើ​ថា​មាន​លួច​បើក​សេវា​ផ្លូវភេទ កម្លាំង​នគរបាល​ជំនាញ បានធ្វើការ​ស្រាវជ្រាវ រហូត​ចុះមក​បង្ក្រាប​ជាក់ស្តែង​តែម្តង​។​

    ក្រោយ​ការចាប់ខ្លួន ជនសង្ស័យ​ជា​ម្ចាស់​ទីតាំង និង​នារី​បម្រើសេវា​ផ្លូវភេទ ត្រូវបាន​នាំ​ខ្លូន​ភ្លាមៗ ទៅកាន់​នាយកដ្ឋាន ដើម្បី​បន្ត​ការសួរនាំ និង​ចាត់​ការបន្ត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់