រថយន្តរ៉េហ្វ័របានបត់ឆ្វេងដៃត្រូវរថយន្តហ៊ីយ៉ាន់ដាយបើកបុកខ្ទេច

ភ្នំពេញ ៖​ រថយន្តរ៉េហ្វ័របានបត់ឆ្វេងដៃមិនប្រយ័ត្នត្រូវបានរថយន្តហ៊ីយ៉ាន់ដាយបើកមក កៀរបែកចង្កៀងភ្លើងខាងស្តាំនិងជ្រុះកាងមកដីកាលពីវេលាម៉ោង ៨យប់ថ្ងៃសៅរ៍ ទី ៣០ ខែឧសភា ឆ្នាំ ២០២០ នៅចំណុចមុខ សាលាសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងឡើយគេឃើញរថយន្តរ៉េហ្វ័រពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AH.1121 បើកតាមបណ្ដោយផ្លូវហាណូយទិសដៅពីត្បូងមកជើង។ 

ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បាន បត់ឆ្វេងដៃមិនប្រយ័ត្នក៏ស្រាប់តែមានរថយន្ត ហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខកំពង់ធំ 3A.1058 បើកតាមបណ្ដោយផ្លូវភ្នំពេញ.ហាណូយទិសដៅពីជើងមកត្បូងបានមកគៀររថយន្ត រ៉េហ្វ័របណ្ដាលឱ្យបែក ចង្កៀងភ្លើងខាងមុខ និងជ្រុះកាងរថយន្តហើយរថយន្តហ៊ីយ៉ាន់ដាយមិនបានឈប់នៅកន្លែងកើតហេតុនោះទេបានព្យាយាមបើកទៅមុខ បានចម្ងាយប្រហែល ១០០ ម៉ែត្រទើបឈប់ដោយសារតែរថយន្ត រ៉េហ្វ័រ ដេញតាមមកកាក់ ពីមុខ ហើយក៏ជជែកតឹងសរសៃករកត្រូវរៀងៗខ្លួន។

ក្រោយមកក៏មានសមត្ថកិច្ចចុះមកដល់ហើយក៏ បានឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នាមួយសន្ទុះក្រោយមកខាងរថយន្តហ៊ីយ៉ាន់ដាយក៏សុខចិត្តសងសំណងថ្លៃខូចខាតឱ្យទៅខាង រថយន្តរ៉េហ្វរចំនួន ២៤ម៉ឺនរៀល ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

adverise with khmeread