គប់ដំបូលផ្ទះគេហើយ, យកគល់ឫស្សីសំពងឱ្យរបួសថែមទៀតត្រូវប៉ូលិសវ៉ៃខ្នោះ

កណ្ដាល ៖ បុរសម្នាក់បានដើរបាញ់កណ្តុរហើយយកដុំថ្មគប់ដំបូលផ្ទះ គេហើយ,យកគល់ឫស្សីសំពងឱ្យរបួសថែមទៀតត្រូវប៉ូលិសវ៉ៃខ្នោះ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៧ និង៣០នាទីយប់ស្ថិតនៅផ្ទះឈ្មោះឡុងពេនភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។ 

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ឡុង ពេន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករមានរបួសក្បាលកូនដៃនិងធ្លាក់ស្មាខាងស្តាំ។ ចំណែកជនសង្ស័យឈ្មោះ នី​ ណឺន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន)។ វត្ថុតាងចាប់យកមាន គល់ឫស្សីចំនួន០១មានប្រវែង១ម៉ែត្រ៣តឹក។

ប៉ូលិសបន្តថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលា៧និង៣០នាទីយប់ឈ្មោះឡុងពេន ជាជនរងគ្រោះកំពុងតែមើលទូរទស្សន៍តែម្នាក់ឯងនៅក្នុងផ្ទះ។ ស្រាប់តែពេលនោះឈ្មោះនី​ ណឺន ជាជនសង្ស័យបានដើរបាញ់កណ្តុរ ហើយបានគប់ផ្ទះឈ្មោះឡុងពេន។ ពេលនោះឈ្មោះឡុងពេនបានសួរឈ្មោះនី​ ណឺន ថា«អញធ្វើអីហែងបានហ្អែងគប់ផ្ទះអញ»។

ពេលនោះឈ្មោះនី​ ណឺនបានឆ្លើយថា «ហ្អែងខ្លាំងវ៉ៃហ្អែងចោលអាឡូវ»។ ពេលនោះឈ្មោះ ឡុង ពេន ក៏បានជិះម៉ូតូមកប្រាប់បងប្អូននៅជិតនោះរួចហើយក៏បានជិះម៉ូតូមកផ្ទះខ្លួនវិញ ស្រាប់តែឈ្មោះនី​ណឺនបានដើរត្រឡប់មកពីបាញ់កណ្តុរវិញមកដល់ផ្ទះឈ្មោះឡុងពេន ត្រូវបានឈ្មោះ នី ណឺន យកគល់ឫស្សីមកវាយឈ្មោះឡុងពេន បណ្ដាលឱ្យរបួសក្បាលនិងដៃខាងស្តាំដាច់ក្រចកនិងស្មាខាងស្តាំហើយ ពេលនោះឈ្មោះនី ណឺនគេចខ្លួនបាត់។ ពេលនោះឈ្មោះ ឡុង ពេនឡុង ក៏បានបងប្អូននិងក្រុមគ្រួសារយកទៅព្យាបាលរបួសនៅឯមន្ទីពេទ្យបង្អែកស្រុកស្អាង។

ក្រោយពេលទទួលបានព័ត៌មានខាងលើនេះភ្លាមកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលកោះខែលបានចុះដល់កន្លែងហេតុរួចបានហៅឈ្មោះ នី ណឺន មកធ្វើការសាកសួរ។ បច្ចុប្បន្នជនសង្ស័យបញ្ជូនមកអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងនិងចាត់ការតាមនីតិវីធី៕

adverise with khmeread