adverise with khmeread 10

សេដ្ឋីអារ៉ាប់ចាប់ផ្តើមដឹករថយន្តស្ព័រទំនើបៗមកបង្អួតរាងក្នុងទីក្រុងឡុងដ៍

​    ​សម្រាប់​មនុស្ស​ភាគច្រើន ការដើរ​កម្សាន្ត​ក្រៅប្រទេស​មានន័យថា​ត្រូវ​ជួល​រថយន្ត​តូច​មួយ​ជាមួយ​ការជួល​រថយន្ត​ស៊េរី​ទំនើប​ធ្វើឡើង​យូរៗ​ម្តង​។​

​    ​ប៉ុន្តែ​សម្រាប់​បុរស​ដែល​ចង់​រក្សា​កិត្តិនាម​របស់ខ្លួន​ស្ទើរ​ស្លាប់​រូបនេះ​វិញ ការកម្សាន្ត​ក្នុង​ទីក្រុង​ឡុង​ដ៍​មានន័យថា​គ្រាន់តែ​ជា​កន្លែង​ដែល​គាត់​បង្អួត​រថយន្ត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​របស់គាត់​ប៉ុណ្ណោះ​។ នេះបើតាមប្រភពវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃអង្គារ។ 

​    ​អ្នកទេសចរ​ដ៏​ហ៊ឺហា​បំផុត​មកពី​អា​រ៉ា​ប៊ី​សា​អូឌីត​រូបនេះ​បានមក​ដល់ទី​ក្រុង​ឡុង​ដ៍​កាលពី​ចុង​សប្តាហ៍​ជាមួយនឹង​ក្បួន​រថយន្ត​ពណ៌​មាស​តម្លៃ​ជាង ១,៤៤ លាន​ដុល្លារ​។ 

​    ​រូបភាព​នេះ​បង្ហាញ​ពី​ការចាប់ផ្តើម​នៃ​រដូវ​កាល​រថយន្ត​ស្ព័​រ​នៅ​ទីក្រុង​ឡុង​ដ៍ នៅពេល​មហាសេដ្ឋី​អារ៉ាប់​នាំគ្នា​ភៀសខ្លួន​ចេញពី​អាកាសធាតុ​ក្តៅ​បែក​ក្រហែង​នៅ​មជ្ឈិមបូព៌ា និង​ធ្វើដំណើរ​ជុំវិញ​រាជធានី​របស់​អង់គ្លេស​ក្នុង​រថយន្ត​កំពូល​មហា​ទំនើប​របស់​ពួកគេ​។ 

​    ​ការមកដល់​នៃ​រថយន្ត​ស្ព័​រ​បាន​ក្លាយជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​កន្លងមកនេះ ជាមួយ​សេដ្ឋី​កូ​វ៉ែត អា​រ៉ា​ប៊ី​សា​អូឌីត និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ស្វះស្វែង​ប្រជែង​គ្នា​ជាមួយនឹង​រថយន្ត​ទំនើប​របស់​ពួកគេ​។ 

​    ​រថយន្ត​ទាំងនោះ​ឧស្សាហ៍​ប្រទះឃើញ​រង់ចាំ​គ្នា​នៅ​កន្លែង​ដែលមាន​រថយន្ត​កកកុញ​ក្នុង​តំបន់​ពេញនិយម​មួយចំនួន​នៃ​ទីក្រុង​ឡុង​ដ៍ ឬ​ចត​នៅ​ខាងក្រៅ​ហាង​ច្នៃ​ម៉ូត និង​ហាង​លក់​វត្ថុ​ប្រណិតៗ រួមមាន​ទាំង​ហាង Harrods ផងដែរ​៕

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់