រថយន្តស្លាកលេខ «នគរបាល» បើកវ៉ាជែងរថយន្តកុងតឺន័រមិនផុតគេចក្រឡាប់ធ្លាក់ប្រឡាយ

កំពង់ឆ្នាំង ៖ មានករណីរថយន្តម៉ាកឡិចស៊ីសមួយគ្រឿងពាក់ស្លាកលេខ នគរបាល បានក្រឡាប់ធ្លាក់ប្រឡាយ ដោយសារតែអ្នកបើកបរបើកវ៉ាជែងរថយន្តកុងតឺន័រមិនផុត ហើយគេចក្រឡាប់ធ្លាក់ប្រឡាយតែម្តង។

សមត្ថកិច្ចនិយាយថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧ និង២៥នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែតលេខ១០២ ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបន្តថា រថយន្តដែលបង្កគ្រោះថ្នាក់ដោយខ្លួនឯងម៉ាក Lexus 470 ពាក់ស្លាកលេខ នប 2-4177 បើកបរពីទិសខាងត្បូង ពីរាជធានីភ្នំពេញទៅខេត្តបាត់ដំបង ហើយឡើងវ៉ារថយន្តកុងតឺន័រមិនផុតក៏រេចង្កូតក្រឡាប់តែម្តង។ យ៉ាងណាក៏ដោយអ្នកបើកបរមិនរងរបួសធ្ងន់ធ្ងរនោះទេ៕


 

adverise with khmeread