adverise with khmeread Wayne

កូន​របស់ Wayne Rooney លេង​មួយ​ក្បាច់​នេះ​ធ្វើ​ឲ្យ​ឪពុក​ខ្លួន​ចុក​ឈាម​មិន​ស្ទើរ​ទេ​

​    ​មាន​អ្នកគាំទ្រ​ជាច្រើន​នាំគ្នា​ភ័យខ្លាច​អនាគត​ជម្រើសជាតិ​របស់ Wayne Rooney ត្រូវ​បាត់បង់ ខណៈ Harry Kane និង Jamie Verdy ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​បន្ទាប់ពី​យកឈ្នះ​អាល្លឺម៉ង់ ៣​ទល់នឹង​២​កន្លងមកនេះ​។​

​    ​យ៉ាងណាក្ដី​មានរឿង​មួយ​ដែល​ធ្វើ​ឲ្យ​ប្រធាន​ក្រុម​បិសាច​ក្រហម​សឹងតែ​ក្អួត​ឈាម នៅពេល​កូន​របស់គាត់​បាន​សុំ​ហត្ថលេខា​ពី Verdy មកលើ​អាវ​របស់គាត់​ចំនួន​បី​។​

​    ​តំណែង Rooney ក្នុង​ក្រុម​លោក Roy Hodgson បាន​ជាប់​ដោយ​ស្វ័យប្រវត្តិ​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ ប៉ុន្ដែ​កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​មិន​ធានាថា​បាន​លេង​នៅ Euro 2016 ទេ​។​

​    ​Kane និង Verdy បច្ចុប្បន្ន​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​នៅ Premier League ប្រហែល​គ្មានអ្វី​ចម្លែក​នោះទេ​ដែល​មនុស្ស​នាំគ្នា​ពាក់អាវ​ពួកគេ សូម្បីតែ​កូន Rooney ក៏​ពាក់អាវ​ពួកគេ​ដែរ​៕

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់