Liverpool 2

មិនគួរ​ឲ្យ​ជឿ​! កីឡាករ Philippe Coutinho របស់ Liverpool មាន​ជំនាញ​មើល​ធ្លុះ​ចិត្ត​មនុស្ស​ទៀត​ក្រៅពី​ជំនាញ​បាល់ទាត់​

    ​គ្រូ​វេទមន្ត​ម្នាក់​របស់ Liverpool បាន​បញ្ជាក់ថា Coutinho មាន​កម្លាំង​វិញ្ញាណ​ដ៏​ពិសេស​ក្នុងការ​មើលចិត្ត​របស់​កីឡាករ Lucas Leiva បាន​ដោយ​ជោគជ័យ​។​

​    ​ខណៈដែល​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ជារឿយៗ​បង្កើត​នូវ​ជំនាញ ល្បិច និង​គំនិត​ទូទៅ​រួម​ប​ញ្ជូ​ល​ទាំង​ភាព​អស្ចារ្យ​នៅលើ​តារាង​បាល់ទាត់ Anfield នេះ​គឺជា​លើកដំបូងហើយ​ដែល​គេ​ដឹង​រឿង​សម្ងាត់​មួយទៀត​របស់ Coutinho ដែល​អាច​មើលចិត្ត​មនុស្ស​ធ្លុះ​ដូច​ពួក​មនុស្ស​ក្រៅ​ភព​។​

​    ​លោក Dave Alnwick ដែល​ហៅ​ខ្លួន​គាត់​ថា "​មេ​ធ្មប់​មើល​ដឹងចិត្ត​មនុស្ស​" បាន​សង្កេតមើល​កីឡាករ Coutinho របស់ Liverpool ដោយផ្ទាល់ នៅពេល​កីឡាករ​វ័យ​២៣​ឆ្នាំរូបនេះ​ទាយ​ចិត្ត​មិត្ត​រួម​ក្រុម​របស់គាត់​ត្រូវៗ និង​ចម្លែក​បំផុត​៕

 

ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់