Juventus នឹងចូលរួមប្រជែងជាមួយក្លឹប Roma ដើម្បីផ្ទេរខ្សែបម្រើ Petro របស់ក្លឹប Chelsea

        បើ​តាម​សេចក្តី​រាយការណ៍​នៅអ៊ីតាលីថា ក្លឹបយក្សអ៊ីតាលីJuventus គ្រោង​នឹងប្រជែង​ជាមួយ​ក្រុម Roma ដើម្បីផ្ទេរ​ខ្សែបម្រើ​ស្លាប Pedro Rodriguez របស់​ក្លឹប​​ Chelsea។

        កិច្ច​សន្យា​របស់​កីឡាករសញ្ជាតិ​អេស្ប៉ាញ​រូបនេះ​នៅក្លឹប Chelsea ​នឹង​បញ្ចប់នៅ​ខែ​ក្រោយ​ ដោយ​ក្លឹប​ Chelsea ​គ្រោង​នឹង​ពន្យារកិច្ច​សន្យា​បន្ថែម​ទៀត បន្ទាប់ពី​កីឡាករ​រូបនេះ​បាន​ចំណាយ​ពេល​៥​ឆ្នាំ​។

        Petro នឹង​ចង់​កិច្ច​សន្យា​នៅ​ថ្ងៃទី​៣០​ខែ​មិថុនា​ ហើយ​ក្លឹប Juventus គ្រោងចូល​រួម​ប្រជែង​ដើម្បី​ផ្ទេរ​កីឡាការ​វ័យ​៣២​ឆ្នាំ​រូបនេះ ស្របពេលមានព័ត៌មានថា ក្លឹប Roma ក៏ចាប់អារម្មណ៍​លើ​ខ្សែបម្រើ​ស្លាបរូបនេះផងដែរ ប៉ុន្តែគ្រូបង្វឹក​​ក្លឹប Juventus ​លោក Mauricio Sarriសង្ឃឹមថា នឹង​ជួប​ជុំជាមួយ​ Petro ជាថ្មីទៀត។

        Petro ​ធ្លាប់​ធ្វើ​ការ​ងារជាមួយ​លោក Sarri នៅ​ពហុកីឡាដ្ឋាន Stamford Bridge កាលពីរដូវកាល​ ដោយបង្ហាញ​មុខ​៥២លើក​ក្រោម​ការដឹងនាំ​របស់​គ្រូបង្វឹក​អ៊ីតាលី​រូបនេះ និង​រក​បាន​១៣គ្រាប់​និង​លើកពាន Europa League ផងដែរ៕

adverise with khmeread