78325e0c 421c 4a62 8a3a 20604d4589c4

ឃាត់​ជនជាតិ​យួន​២៧​នាក់​ស្នាក់នៅ​និង​ធ្វើការ​ខុសច្បាប់​នៅ​កម្ពុជា​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ ជនបរទេស​មក​ស្នាក់នៅ​និង​ធ្វើការ​ខុសច្បាប់​២៧​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃទី​៣០ ខែ មីនា ឆ្នាំ ២០១៦ វេលាម៉ោង០៦​​៣០​នាទី​ព្រឹក នៅ​សិប្បកម្ម​ដែកកម្មករសំណង់ នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​រួច​បញ្ជូនទៅ​នាយកដ្ឋាន​ចាត់ការ​តាមច្បាប់។​

     សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ សុខ ផល អគ្គនាយក​នៃ​ន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវីធី នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស ន៍ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ​ទោ អ៊ុក ហៃ​សិលា សហការ​ជាមួយ ស្នងការដ្ឋាន​ប៉ូលិស​រាជធានី​ភ្នំពេញ ដោយមាន​ការសម្របសម្រួល​ពី​លោក មាស ច​ន្ទ័​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ជន​បររទេស ដែល​លួច​ឆ្លងដែន និង​កំពុងស្នាក់នៅ​គ្មាន​លិខិតឆ្លងដែន ធ្វើ​ការងារ​ខុសច្បាប់ នៅ​សិប្បកម្ម​ដែកកម្មករសំណង់ នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។​                                    
      ជា​លទ្ធផល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​យួន​បាន​ចំនួន ២៧ នាក់​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​សាកសួរ​តាម​នីតិវិធី៕

អ្នកនឹងចូលចិត្ត

មតិយោបល់