តារាចម្រៀង Ariana Grande ចូលរួមបាតុកម្មប្រឆាំងនឹងភាពឃោរឃៅរបស់ប៉ូលិសអាមេរិក

ការតវ៉ាកំពុងបន្តផ្ទុះយ៉ាងក្តៅគគុកនៅទូទាំងសហរដ្ឋអាមេរិកសម្រាប់ថ្ងៃទី៦ បន្ទាប់ពីបុរសស្បែកខ្មៅគ្មានអាវុធឈ្មោះ George Floyd ត្រូវបានសម្លាប់ដោយអតីតប៉ូលិស Derek Chauvin នៅទីក្រុង Minneapolis ។

ហើយពួកតារាហូលីវូដក៏កំពុងយកចិត្តទុកដាក់ទៅលើបញ្ហានេះដែរ ដោយតារាល្បីៗជាច្រើនបានប្រើប្រាស់កេរ្តិ៍ឈ្មោះរបស់ពួកគេដើម្បីផ្តល់សំឡេងគាំទ្រដល់ចលនា Black Lives Matter ខណៈចូលរួមក្នុងបាតុកម្មផ្ទាល់ផងដែរ។

តារាចម្រៀងនាង Ariana Grande បានបង្ហោះសារកាលពីថ្ងៃអាទិត្យនៅលើ Twitter បន្ទាប់ពីចូលរួមការតវ៉ាដោយសន្តិវិធីមួយថ្ងៃមុននោះ នៅទីក្រុង Beverly Hills។

នាងបានបង្ហោះរូបថតមួយចំនួនពីទិដ្ឋភាពហ្វូងមនុស្សដោយសរសេរថា "ការធ្វើបាតុកម្មដោយអហិង្សាអស់ពេលរាប់ម៉ោងកាលពីម្សិលមិញ មិនបានផ្សាយឱ្យបានច្រើនទេ"៕ ប្រភព៖ Daily Mail

adverise with khmeread