លោកត្រាំនិយាយថា គាត់នឹងបញ្ចូនកម្លាំងទាហានប្រដាប់អាវុធធុនធ្ងន់រាប់ពាន់ៗនាក់ដើម្បីបញ្ឈប់ការធ្វើកុបកម្ម

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំកាលពីថ្ងៃចន្ទទី១មិថុនាបាននិយាយថាលោកនឹងដាក់ពង្រាយទាហាននិងប៉ូលិស "ប្រដាប់អាវុធធុនធ្ងន់" រាប់ពាន់នាក់ដើម្បីទប់ស្កាត់ការតវ៉ាបន្ថែមទៀតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កន្លែងដែលអគារនិងវិមាននានាត្រូវបានបំផ្លាញនៅជិតសេតវិមាន។

លោកបាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ប្រទេស ខណៈឧស្ម័នបង្ហូរទឹកភ្នែកបានបាញ់និងបាតុករកំពុងតវ៉ានៅលើផ្លូវក្បែរៗនោះថា "អ្វីដែលបានកើតឡើងនៅក្នុងទីក្រុងកាលពីយប់មិញគឺជាការអាម៉ាស់ទាំងស្រុង។ ខ្ញុំនឹងបញ្ជូនកម្លាំងទាហាន បុគ្គលិកយោធានិងមន្រ្តីអនុវត្តច្បាប់ប្រដាប់អាវុធធុនធ្ងន់រាប់ពាន់ៗនាក់ដើម្បីបញ្ឈប់ការធ្វើកុបកម្ម ការលួចប្លន់ ការបំផ្លិចបំផ្លាញ ការរំលោភបំពាន និងការចង់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ"។

លោកបានថ្កោលទោស "អំពើភេរវកម្មក្នុងស្រុក" បន្ទាប់ពីការតវ៉ាទូទាំងប្រទេសប្រឆាំងនឹងមរណភាពរបស់ជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកឈ្មោះ George Floyd ក្នុងពេលប៉ូលិសចាប់ខ្លួន បានប្រែក្លាយទៅជាកុបកម្មរើសអើងជាតិសាសន៍ដ៏ហិង្សានៅទូទាំងប្រទេស។ លោកត្រាំនិយាយថា "ខ្ញុំចង់ឱ្យអ្នករៀបចំអំពើភេរវកម្មនេះបានដឹងថា អ្នកឯងនឹងប្រឈមទោសព្រហ្មទណ្ឌជាច្រើនករណីនិងត្រូវជាប់គុករយៈពេលយូរ" ខណៈគេអាចស្តាប់ឮប៉ូលិសកំពុងប្រើឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់បែកសំឡេងបន្លាចដើម្បីបំបែកហ្វូងបាតុករនៅខាងក្រៅសេតវិមាន។

លោកក៏បានអំពាវនាវឱ្យអភិបាលរដ្ឋនានាដាក់ពង្រាយឆ្មាំជាតិក្នុងចំនួនគ្រប់គ្រាន់ដែលអាចគ្របដណ្តប់លើដងផ្លូវនានាបានផងដែរ មុនពេលធ្វើដំណើរដោយថ្មើរជើងដើម្បីថតរូបនៅឯវិហារដែលរងការបំផ្លាញដោយកុបកម្ម ដែលនោះជាព្រះវិហាររបស់ប្រធានាធិបតីមានអាយុកាល ២ សតវត្សរ៍ស្ថិតនៅក្បែរសេតវិមាន៕

adverise with khmeread

អ្នកនឹងចូលចិត្ត