32a7458a00000578 0 image a 2 1459289720076

បុកដូចក្នុងរឿងហូលីវូដ! ប៉ូលិសវេណេស៊ុយអេឡាពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងដោយសារបាតុករជិះឡានក្រុងបំបុក

​    ​យោងតាម​ក្រុមមន្ត្រី​ក្នុងស្រុក​បានឱ្យដឹងថា ប៉ូលិស​ពីរ​នាក់​បាន​ស្លាប់​ដោយសារ​រថយន្តក្រុង​ប្លន់​ដោយ​ហ្វូង​បាតុករ​បើក​បំ​បុក​នៅ​កន្លែង​ធ្វើបាតុកម្ម​មួយ​ក្នុងប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ 

​    ​ក្រុម​អាជ្ញាធរ​បាន​និយាយថា ប៉ូលិស​ពីរ​នាក់​បាន​ស្លាប់​អំឡុង​ការតវ៉ា​ជុំវិញ​ការ​តម្លើងថ្លៃ​ដឹកជញ្ជូន​សាធារណៈ​ក្នុង​រដ្ឋ តាជី​រ៉ា (Tachira) នៅ​ភាគ​ខាងលិច​ទីក្រុង សាន់ គ្រី​ស្តូប​ល (San Cristobal)​។ 

​    ​ប៉ូលិស​រដ្ឋ​តាជី​រ៉ា​បានប្រកាស​លើ​គណនី Twitter ថា មន្ត្រី​ទាំងពីរ​រូប​ដែល​ស្លាប់​មានឈ្មោះ Nicolle Perez (​ស្រី​) អាយុ ២១ ឆ្នាំ និង​លោក Otto Marquez អាយុ ២៥ ឆ្នាំ​។ 

​    ​ស្នងការដ្ឋាន​ប៉ូលិស​រដ្ឋ​តាជី​រ៉ា​បាន​សរសេរ​លើ Twitter ដោយមាន​រូប​ប៉ូលិស​ស្លាប់​ទាំង​ពីររូប​ថា "​សូម​ចូលរួម​រំលែក​ទុក​ដោយស្មោះ​ចំពោះ​គ្រួសារ​សព​ប៉ូលិស​ទាំង​ពីររូប ដែល​បាន​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ក្នុង​ចលាចល​មួយ​នេះ​"​។ 

​    ​តាម​សេចក្តីរាយការណ៍ រថយន្តក្រុង​នេះ​ក្រោយមក​ត្រូវបាន​ប្លុង​ចោល​។​

​     ប៉ូលិស​បួន​នាក់​ទៀត​រងរបួស​ធ្ងន់​ផងដែរ​ក្នុង​ហេតុការណ៍​ជិះ​រថយន្តក្រុង​បំ​បុក​នេះ ក្នុងនោះ ២ នាក់​អាច​នឹង​ស្លាប់​ដោយសារតែ​របួសធ្ងន់​ធ្ង​រ​ពេក​។ 

​    ​រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​ប្រចាំ​រដ្ឋ​តាជី​រ៉ា លោក រ៉ា​ម៉ុ​ន ខា​បេ​ហ្សា (Ramon Cabeza) បាន​និយាយថា មនុស្ស​យ៉ាងតិច ៣១ នាក់​ត្រូវបាន​ចាប់ខ្លួន​អំឡុង​ការតវ៉ា​កាលពី​ថ្ងៃ​អង្គារ​។ 

​    ​អភិបាលរដ្ឋ​លោក ចូ​សេ វៀល​ម៉ា ម៉ូ​រ៉ា (Jose Vielma Mora) បាន​ចូលទៅ Twitter ថ្កោលទោស​ទង្វើ​នេះ​ថា​ជា "​សកម្មភាព​បទល្មើស​"​។ លោក​បាន​បន្ថែមថា ការិយាល័យ​រដ្ឋអាជ្ញា​នឹង​បើក​ការស៊ើបអង្កេត​ដើម្បី​ស្វែង​រកមុខ​អ្នកទទួលខុសត្រូវ​។​

​    ​យោងតាម​កាសែត​ក្នុងស្រុក La Nacion ចលាចល​នេះ​បានចាប់ផ្តើម​អំឡុងពេល​ព្រឹក​ថ្ងៃ​អង្គារ (២៩ មីនា​) ជាមួយនឹង​ការ​លួច​រថយន្ត​ក្រុម​ជាច្រើន​គ្រឿង​ចេញពី​ស្ថានីយ San Cristobal ពី​សំណាក់​ក្រុម​បុរស​បិទមុខ​។ 

​    ​ពួក​បាតុករ​បាន​តវ៉ា​ប្រឆាំងនឹង​ការ​តម្លើងថ្លៃ​ដឹកជញ្ជូន​សាធារណៈ​ក្នុង​តំបន់​ទីក្រុង និង​ជាយក្រុង​សម្រាប់​ប្រទេស​ទាំងមូល ដែល​ចូល​ជា​ធរមាន​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​៕ 

ប៉ូលិសស្រីដែលស្លាប់ឈ្មោះ Nicolle Perez អាយុ ២១ ឆ្នាំ

លោក Otto Marquez អាយុ ២៥ ឆ្នាំក៏ស្លាប់ផងដែរ

 

ប្រភព៖ ដេលីមែល

មតិយោបល់