ក្មេងប្រុសអច្ឆរិយៈអាយុ ១៣ ឆ្នាំសោះរៀបចប់បានសញ្ញាបត្របួនពីសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិក

កំពូលក្មេងអាយុ១៣ឆ្នាំម្នាក់បានក្លាយជាមនុស្សវ័យក្មេងបំផុតដែលទទួលសញ្ញាបត្រសាកលវិទ្យាល័យក្នុងរដ្ឋ California ជាមួយនឹងបរិញ្ញាបត្ររងចំនួនបួន និងមានពិន្ទុ GPA ៤,០ ល្អឥតខ្ចោះ។

Jack Rico បច្ចុប្បន្នគ្រោងរៀននៅសាកលវិទ្យាល័យ Nevada នៅទីក្រុង Las Vegas លើអាហារូបករណ៍ពេញលេញ។

Jack ដ៏ក្មេងល្ហក់រូបនេះទទួលបានបរិញ្ញាបត្ររងចំនួនបួនក្នុងរយៈពេលពីរឆ្នាំនៅមហាវិទ្យាល័យ Fullerton នៅរដ្ឋ California ដើម្បីក្លាយជានិស្សិតបញ្ចប់ការសិក្សាក្មេងជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់សាលា។

Jack ជាកូនពៅក្នុងចំណោមសិស្ស ២១.០០០ នាក់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅបរិវេណសាលា។

Jack បានសារភាពថា គាត់បានរកឃើញថាការសិក្សាមានទាំងភាពតានតឹង និងឧបសគ្គ ប៉ុន្តែបានប្តេជ្ញាថានឹងបន្តទៅមុខទៀត។

ដំបូងគោលដៅរបស់គាត់គឺដើម្បីបញ្ចប់សញ្ញាប័ត្ររង ប៉ុន្តែគាត់បានបញ្ចប់ការសិក្សាលើមុខវិជ្ជាចំនួនបួនគឺប្រវត្តិសាស្ត្រ សិល្បៈ និងការបញ្ចេញមតិរបស់មនុស្ស; ឥរិយាបថសង្គម និងការអភិវឌ្ឍខ្លួនឯង និងវិទ្យាសាស្ត្រសង្គម។

ជាអកុសលការបញ្ចប់ការសិក្សាជាផ្លូវការលើកដំបូងរបស់គាត់ត្រូវបានលុបចោលដោយសារជំងឺរាតត្បាតកូរ៉ូណា ដូច្នេះគ្រួសាររបស់គាត់បានរៀបចំពិធីអបអរក្រៅផ្លូវការជូនគាត់។

Jack ប្រាប់ CNN ថា "ខ្ញុំរៀងអន់ចិត្ត និងខកចិត្ត ដោយសារតែខ្ញុំមិនដែលបញ្ចប់ការសិក្សាម្ដងនៅឡើយទេ"។

គាត់បច្ចុប្បន្ននឹងទៅរៀនប្រវត្តិសាស្ដ្រនៅសាលា UNLV ខណៈពេលដែលគាត់បន្តថ្នាក់បរិញ្ញាប័ត្រផ្នែកប្រវត្តិសាស្ត្រទៀត៕


 

adverise with khmeread