ប៉ូលិសអាមេរិកច្រើននាក់ត្រូវពួកកុបករបាញ់ប្រហារអំឡុងកុបកម្ម, មានម្នាក់ត្រូវគ្រាប់ចំក្បាល

ប៉ូលិសចំនួន ៤ នាក់ត្រូវបានបាញ់ប្រហារនៅទីក្រុង St Louis កាលពីយប់ថ្ងៃចន្ទ (ព្រឹកថ្ងៃអង្គារនៅកម្ពុជា) ខណៈសហរដ្ឋអាមេរិកត្រូវបានអង្រួនដោយរាត្រីទី ៧ នៃការបំផ្លិចបំផ្លាញ បន្ទាប់ពីមរណភាពរបស់លោក George Floyd ទោះបីជាលោកដូណាល់ ត្រាំបានគំរាមប្រើកម្លាំងយោធាបង្ក្រាបក៏ដោយ។

ក្រុមកុបករបានបើកការបាញ់ប្រហារនិងបង្ករបួសដល់មន្រ្តីប៉ូលិស ៤ នាក់នៅទីក្រុង St Louis ខណៈអ្នកផ្សេងទៀតបានគប់ដុំថ្ម បាញ់កាំជ្រួច និង បាញ់ឧស្ម័នមកលើប៉ូលិសនៅក្នុងឈុតឆាកដ៏សាហាវព្រៃផ្សៃកាលពីរាត្រីថ្ងៃចន្ទ។

មេប៉ូលិសក្រុងដ៏រំជើបរំជួលបានថ្កោលទោសក្រុមចោរ ដែលកំពុង "ហែកបំផ្លាញទីក្រុងនានា" ដោយគ្មានចេតនាអ្វីក្រៅតែពីដើរបំផ្លាញ ខណៈគាត់បានលាតត្រដាងថា មន្រ្តីរងរបួសទាំង ៤ នាក់កំពុងសម្រាកនៅមន្ទីរពេទ្យប៉ុន្តែទំនងជាអាចរស់រានមានជីវិត។

ប៉ូលិសម្នាក់ទៀតត្រូវបានគេរាយការណ៍នៅថ្ងៃអង្គារថាកំពុងសង្គ្រោះបន្ទាន់ បន្ទាប់ពីគាត់ត្រូវគេបាញ់ចំក្បាលនៅទីក្រុង Las Vegas នៅក្នុងការផ្ទុះអាវុធមួយក្នុងចំណោមការផ្ទុះអាវុធពីរកន្លែងនៅក្នុងទីក្រុងនេះ។

លោកត្រាំបានគំរាមកាលពីយប់ថ្ងៃចន្ទថានឹងប្រើកងទ័ពរាប់ពាន់ៗនាក់មកកាន់ទីក្រុងនានានៅទូទាំងប្រទេសដើម្បីបញ្ចប់ "កុបកម្មនិងភាពគ្មានច្បាប់ទម្លាប់នេះ"៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត