ដំរីស្ទាវមួយក្បាលត្រូវព្រានព្រៃបាញ់ស្លាប់នៅថៃ

នេះជាទិដ្ឋភាពគួរឱ្យសោកសៅបំផុត ដែលដំរីស្ទាវមួយក្បាលបានដួលស្លាប់ ក្រោយត្រូវព្រានព្រៃបាញ់ជាច្រើនគ្រាប់នៅប្រទេសថៃ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២មិថុនា។

ដំរីព្រៃអាយុ៥ឆ្នាំមួយនេះត្រូវគេប្រទះឃើញរងរបួសក្រោយត្រូវគេបាញ់៥គ្រាប់នៅជាយឧទ្យានជាតិគុយបុរី នៅភាគខាងត្បូងប្រទេសកាលពីថ្ងៃទី២៩ ឧសភា។ 

ពីរថ្ងៃកន្លងមកនេះក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះវាដោយលាងសម្អាតមុខរបួស ផ្តល់ថ្នាំអង់ទីប៊ីយ៉ូទិច ហើយក្រោយមកស្ទូចវាឱ្យងើបឡើងដើម្បីឱ្យវាអាចស៊ីចំណីបាន។ 

ប៉ុន្តែស្ថានភាពដំរីឈ្មោលនេះកាន់តែដុនដាប ហើយវាក៏ដួលងាប់កាលពីថ្ងៃអង្គារដោយសារទ្រាំឈឺរបួសលែងបានតទៅទៀត៕

 
adverise with khmeread