ដុកទ័រនៅវូហាន ដែលកើតកូវីដ១៩ហើយប្រែសម្បុរទៅជាខ្មៅ ទទួលមរណភាពក្រោយខំតស៊ូប្រយុទ្ធនឹងមេរោគ ៥ ខែ

វេជ្ជបណ្ឌិតចិនម្នាក់ដែលស្បែកប្រែទៅជាខ្មៅ បន្ទាប់ពីធ្លាក់ខ្លួនឈឺដោយសារកូវីដ១៩ត្រូវបានគេរាយការណ៍ថាទទួលមរណភាពហើយ បន្ទាប់ពីតស៊ូជាមួយនឹងមេរោគ៥ខែកន្លងមកនេះ។

វេជ្ជបណ្ឌិត Hu Weifeng ដែលឆ្លងមេរោគនេះក្នុងខែមករា បានស្លាប់នៅមន្ទីរពេទ្យក្នុងទីក្រុងវូហាន នេះបើយោងតាមវេបសាយកាសែតរដ្ឋចិន The Paper ចេញផ្សាយកាលពីថ្ងៃទី២មិ​ថុនា។ 

គ្រូពេទ្យដែលមានអាយុ៤២ឆ្នាំរូបនេះត្រូវបានព្យាបាលយ៉ាងដិតដល់អស់ជាច្រើនខែ មុនពេលគាត់ចុះចាញ់នឹងវីរុសកូរ៉ូណាដ៏កាចសាហាវនេះ។

វេជ្ជបណ្ឌិត Hu Weifeng ជាគ្រូពេទ្យវះកាត់តម្រងនោម គឺជាមិត្តរួមអាជីពរបស់វេជ្ជបណ្ឌិត Li Wenliang ដែលត្រូវបានប៉ូលិសស្ដីបន្ទោសសម្រាប់ការប្រកាសពីវីរុសកូរ៉ូណា និងបន្ទាប់មកស្លាប់ដោយសារវីរុសនេះដែរ។ ហើយពួកគេទាំងពីរសុទ្ធតែធ្វើការនៅមន្ទីរពេទ្យ Wuhan Central Hospital ដូចគ្នា៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត