អ្នកកាសែតរាប់សិបនាក់រងការវាយប្រហារយ៉ាងអយុត្តិធម៌ពីសំណាក់ប៉ូលិសអាមេរិក

អ្នកកាសែតរាប់សិបនាក់ ដែលធ្វើសេចក្តីរាយការណ៍អំពីបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍ ដែលបានធ្វើឱ្យរញ្ជួយយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក ត្រូវបានវាយប្រហារដោយកងកម្លាំងសន្តិសុខដោយការប្រើឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ និង ស្ព្រាយទឹកម្រេច។

ក្នុងករណីជាច្រើន ពួកគេបាននិយាយថា ពួកគេទទួលរងការវាយប្រហារ បើទោះបីជាបានបង្ហាញច្បាស់ពីអត្តសញ្ញាណអ្នកសារព័ត៌មានក៏ដោយ។

គណៈកម្មការគាំពារអ្នកកាសែត មានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉កបាននិយាយថា ការវាយប្រហារបែបនេះ "គឺជាការប៉ុនប៉ងបំភិតបំភ័យអ្នកសារព័ត៌មាន មិនអាចទទួលយកបានឡើយ"។

ការវាយប្រហារទៅលើអ្នកកាសែតដែលបង្កឡើងដោយក្រុមអ្នកតវ៉ា ក៏ត្រូវបានគេរាយការណ៍ផងដែរ៕

adverise with khmeread