អណ្តើកចិញ្ចឹមពីរក្បាលងាប់ក្រៀមស្រពោន ក្រោយម្ចាស់ជានិស្សិតទុកចោលនៅក្នុងអន្តេវាសិកដ្ឋានអំឡុងពេលចិនបិទប្រទេសរាប់ខែ

អណ្ដើកចិញ្ចឹមពីរក្បាលបានងាប់និងក្រៀមស្រពោន បន្ទាប់ពីម្ចាស់ជានិស្សិតរបស់វាបានទុកពួកវាចោលក្នុងអន្តេវាសិកដ្ឋានរបស់ខ្លួនក្នុងប្រទេសចិនជិត ៥ ខែ ដោយសារតែការបិទទ្វារប្រទេសទប់ទល់នឹងវីរុសកូរ៉ូណា។

និស្សិតឆ្នាំទី២ឈ្មោះ Liu ប្រាប់សារព័ត៌មានថា គាត់គិតថាការបិទប្រទេសនឹងមានរយៈពេលខ្លី ហើយអណ្ដើករបស់គាត់នឹងនៅរស់។

វីដេអូបង្ហាញអណ្ដើកពីរក្បាលឡើងក្រៀមស្វិតសល់តែស្នូក ត្រូវបានរកឃើញដោយ Liu បន្ទាប់ពីគាត់ត្រូវបានអនុញ្ញាតឱ្យចូលក្នុងបរិវេណសាលា។

ម្ចាស់សត្វចិញ្ចឹមដែលតូចចិត្តនោះបាននិយាយថាគាត់ចង់អភិរក្សសាកសពសត្វអណ្ដើកពីរក្បាលនោះទុកជាគំរូ។ ហើយគាត់ពិតជាភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញបែបនេះ៕ ប្រភព៖ Daily Mail

 

adverise with khmeread

អ្នកនឹងចូលចិត្ត