adverise with khmeread 11111

ញាក់សាច់! កូនប្រុសមហាសេដ្ឋីកាហ្សាក់ស្ថានចំណាយលុយរៀបការម្តងអស់ ១ ពាន់លានដុល្លារ

    ​ការកម្សាន្ត​ដែល​ផ្តល់​ដោយ​តារាចម្រៀង​ស្រី នាង​ជែ​ន​នី​ហ្វើ ឡូ​ប៉េ​ស និង​តារាចម្រៀង​លោក អ៊ិន​រី​កេ អ៊ី​គ្លេ​ស​ស៊ី​អាស ព្រមទាំង​ឈុត​រ៉ូ​ប​រៀបការ​តម្លៃ ២៥.០០០ ដុល្លារ​គឺជា​រឿង​មួយ​ហួសការ​រំពឹងទុក​ឆ្ងាយ​ណាស់​សម្រាប់​កូនក្រមុំ​ភាគច្រើន ប៉ុន្តែ​នៅពេល​និយាយ​ដល់​ឪពុក​កូនកំលោះ​ដែលមាន​លុយរាប់​ពាន់​លាន​ដុល្លារ អ្នក​ពិតជា​អាច​លៃលក​ចំណាយ​បែបនេះ​បាន​។ 

​    ​កូនមហា​សេដ្ឋី ឈ្មោះ សា​អ៊ី​ត ហ្គា​ត់​សេរី​វ (Said Gutseriev) អាយុ ២៨ ឆ្នាំ បាន​រៀបការ​ជាមួយ​និស្សិត​អាយុ ២០ ឆ្នាំ នាង ខា​ឌី​ចា អ៊ូ​ហ្សា​ខូ​វ៉ា (Khadija Uzhakhova) ក្នុង​ទីក្រុង​មូ​ស្គូ​កាលពី​ចុង​សប្តាហ៍​មុន​ក្នុង​ពិធី​រៀបការ​ដ៏​ណោះ​។ 

​    ​រៀបចំ​នៅ​ភោជនីយដ្ឋាន​ប្រណិត​ដាច់​គេ​នៅ​មូ​ស្គូ និង​នៅ​សាល​ជប់លាង Safisa ដែលមាន​ចង​ផ្កា​ពី​ជញ្ជាំង​ម្ខាង​ទៅ​ជញ្ជាំង​ម្ខាង​ទៀត អាពាហ៍ពិពាហ៍​នេះ​បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយ​សម្រាប់​ភាព​ហ៊ឺហា​ដ៏​សម្បើម​។ 

​    ​កូនក្រមុំ​វ័យក្មេង​បានមក​ដល់​ពិធី​ក្នុង​ឈុត​រ៉ូ​ប​ដាំ​អង្កាំ​ឈ្មោះថា Elie Saab ដែលមាន​តម្លៃ​ខ្ទង់ ៧.០០០ ទៅ ២៥.០០០ ដុល្លារ​។ 

​    ​ឈុត​កូនក្រមុំ​នេះ​ត្រូវបាន​នាំចូល​ពី​ទីក្រុង​ប៉ារីស និង​តាម​ដឹង​មាន​ទម្ងន់ ១១ គីឡូក្រាម ដោយសារតែ​កន្ទុយ​ដ៏​វែង និង​ការដាំ​អង្កាំ​យ៉ាងច្រើន​ស្គុះស្គាយ​។ សម្រស់​របស់​នាង​ក៏ត្រូវ​បាន​លើក​ឱ្យ​រឹតតែ​ស្អាត​មួយកម្រិត​ទៀត​ផងដែរ​ជាមួយនឹង​មកុដ និង​ខ្សែក​ពេជ្រ​ដ៏​មានតម្លៃ​។ 

​    ​ទន្ទឹមនឹងនេះ គេ​បានឃើញ​ភ្ញៀវ​ប្រមាណ​ជាង​៦០០​នាក់​បាន​ចូលរួម​ដោយ​ជិះ​សុទ្ធតែ​រថយន្ត​ទំនើបៗ​តម្រៀបជួរ​គ្នា​ត្រៀបត្រា​នៅ​ពីមុខ​កន្លែង​រៀបការ ក្នុងនោះ​ក៏មាន​រថយន្ត Rolls Royces ផងដែរ​។ 

​    ​តាម​ដឹង តារាចម្រៀង ឡូ​ប៉េ​ស និង លោក អ៊ិន​រី​កេ អ៊ី​គ្លេ​ស​ស៊ី​អាស បានទទួល​ប្រាក់​ឈ្នួល​ម្នាក់ ១ លាន​ដុល្លារ​។​

​    ​យោងតាម​ទស្សនា​វ​ដ្តី Forbes មហាសេដ្ឋី​ដែលជា​ឪពុក​ដើមកំណើត​កា​ហ្សា​ក់​ស្ថាន លោក​មី​ខា​អ៊ី​ល ហ្គា​ត់​សឺ​រី​វ (Mikhail Gutseriev) មហាសេដ្ឋី​ប្រេង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រចាំ​នៅ​ប្រទេស​រុស្ស៊ី មានទ្រព្យ​សម្បត្តិ​សុទ្ធ​ចំនួន ៦,២ ពាន់​លាន​ដុល្លារ​៕  

ប្រភពៈ ដេលីមែល 

adverise with khmeread

មតិយោបល់