អ្នកថ្មើរជើងម្នាក់ប៊ិះស្លាប់ដោយសារជាងស្ទើរភ្លើងវាយកម្ទេចផ្ទះចាស់មួយខុសបច្ចេកទេសរលំមករកមនុស្ស

អគារកម្ពស់ ២ជាន់មួយកន្លែងប៊ិះរលំសង្កត់ពីលើអ្នកថ្មើរជើងម្នាក់ នៅពេលដែលបុរសម្នាក់នោះកំពុងដើរក្បែរអគារមួយនេះនៅលើចិញ្ចើមផ្លូវដោយគ្មានការព្រមានពីអ្នកសាងសង់។

បុរសនោះបានរួចផុតពីអ្វីដែលអាចជាឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរ ដោយគាត់បានរត់យ៉ាងលឿនពីមុខអគារមុនពេលវាដួលរលំនៅក្នុងក្រុង Esquimalt រដ្ឋ British Columbia ប្រទេសកាណាដា។

វីដេអូបានបង្ហាញពីទិដ្ឋភាពកម្មករសំណង់កំពុងប្រើអេស្កាវ៉ាទ័រវាយកម្ទេចអគារកម្ពស់ ២ជាន់។ ក្នុងវីដេអូគេឃើញបុរសម្នាក់បានដើរកាត់ទីនោះ ស្របពេលភ្លាមៗអគារបានបាក់រលំ ប៉ុន្តែជាសំណាងល្អគាត់រត់គេចផុត នៅក្នុងសកម្មភាពដ៏ធ្វេសប្រហែសបំផុតពីកម្មករវាយកម្ទេចសំណង់មួយនេះ៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត