adverise with khmeread Fe7b3386 9be3 45b7 9274 23c4467d926b

ឃាត់​ក្មេង​ទំនើង​ញៀន​ថ្នាំ​២​នាក់​កាប់​ក្មេងប្រុស​ម្នាក់​រយះ​ក្បាល​

     ត្បូងឃ្មុំ ៖ ក្រុម​ក្មេង​ទំនើង ញៀន​ថ្នាំ ចំនួន៥​នាក់ ជិះ​ម៉ូតូ ២ គ្រឿង​ប្រើ​ដាវ ២​ដើមធ្វើ​សកម្មភាព​ដេញ​កាប់​យុវជន​ម្នាក់​រយះ​ក្បាល នៅលើ​ថ្នល់ជាតិ​លេខ៧ ចំណុច​មុខ​រោង​ម៉ាស៊ីន​កិនស្រូវ​ក្រុមហ៊ុន​នី​កូ​លីន ភូមិ​វាល​កណ្តៀង ឃុំ​ជប់ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ ថ្ងៃទី ២៩ មីនា ២០១៦ វេលា​ម៉ោង៧​ និង​១៥ នាទី យប់​ត្រូវបាន​បាន​ប៉ូលិស​ឃាត់​បាន​២​នាក់​។​

     ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ អឿន ដា​រ៉ូ ភេទ​ប្រុស អាយុ ១៦ ឆ្នាំ នៅ​ភូមិ​ជប់​ក្រៅ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ កំពុង​ជិះ​ម៉ូតូ ដោយ​គ្មាន​កំហុស បណ្តាល​ឲ្យ​រងរបួស​បែកក្បាល ០៥ ស​.​ម​។​

     ប៉ូលិស​បន្តថា ក្រោយពេល​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​នគរបាល​ស្រុក​និង​ប៉ុស្តិ៍​ជប់ បាន​ស្រាវជ្រាវ​ចាប់ខ្លួន ជនដៃដល់ បាន​ចំនួន ២ នាក់ ៖​ ១-​ឈ្មោះ ស៊ា​ម ភា​រិ​ទ្ធ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោន ឃុំ​មង់​រៀវ  ស្រុក​ត្បូងឃ្មុំ និង២-​ឈ្មោះ ផៃ សុខ​ម៉េង ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ សួង​លិច សង្កាត់​សួង ក្រុង សួង (​ដកហូត​បាន ដាវ​ចំនួន ០២ ដើម​)។ ដោយឡែក​ជនល្មើស ៣ នាក់​ទៀត សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ ហើយ​កំពុង​បន្ត​ស្វែងរក​ចាប់ខ្លួន ។​

     ចំណែក​ជនល្មើស​ដែល​ចាប់បាន សមត្ថកិច្ចនគរបាល​ស្រុក​ត្បូងឃ្មុំ កំពុង​សាកសួរ​កសាង​សំណុំរឿង តាម​នីតិវិធីបញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់