adverise with khmeread Db6debbc e298 4e0b b10f d31ea91fb4ed

ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​របួស​ទាំងសងខាង​

     ព្រះសីហនុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចន្លោះ គ ម ១៣៧ ទៅ ១៣៨​ក្នុង ភូមិ​បឹង​ត្រាច ឃុំ​ចំការ​ហ្លួង​រវាង​ម៉ូតូ​និង​ម៉ូតូ​ដែល​ធ្វើដំណើ​ស្រប​ទិស​គ្នា​ពី​ព្រះសីហ នុ​ទៅ​ភ្នំពេញ​នៅវេលា​ម៉ោង៧ ​និង​៥​នាទី​ថ្ងែ​ទ​០​មីនាឆ្នាំ​២០១៦​។​

     លុះ​មកដល់​ចំណុច​ខាងលើ​ម៉ូតូ​ដែល​រត់​ពីមុខ​បត់​ឆ្វេង​ចូល​ផ្ទះ​ម៉ូតូ​ដែល​រត់​ពីក្រោយ​បាន​បុក​ពេញទំហឹង​តែម្តង ( បើក​ពីក្រោយ )​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ C125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1BD-0908 ឈ្មោះ តាន់ ចំរើន ភេទ​ប្រុស​អាយុ ៣០ ឆ្នាំ​របួស​បាក់ជើង​ស្តាំរស់នៅ ​ភូមិ​ក្រាំង​ស្តុក ឃុំ​សំ​ពណ៌ ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​។​

      រីឯ​ម៉ូតូ​មួយទៀត មាក C125 ពណ៌​ខ្មៅ ស្លាក​លេខ ១C ៧៥៤១ អ្នកបើកបរ​ឈ្មោះ សុខ ម៉ៃ ភេទ​ស្រី​អាយុ ៣០ ឆ្នាំ​របួសស្រាល​ទីលំនៅ​ ភូមិ​បឹង​ត្រាច​ឃុំ ចំការ​ហ្លួង អ្នករបួស​ទាំងពីរ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​អស់ហើយ។​

      ចំពោះ​ម៉ូតូ​ទាំងពីរ​យកទៅ​រក្សាទុក​នៅ​អធិការ​រងចាំ​ការដោះស្រាយ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់