បុរសជនបរទេសម្នាក់តខ្សែភ្លើងចូលក្នុងផ្ទះត្រចៀកកាំខុសបច្ចេកទេសឆក់ស្លាប់

ពោធិ៍សាត់ ៖​ បុរសជនបរទេសម្នាក់តខ្សែភ្លើងចូលក្នុងផ្ទះត្រចៀកកាំខុសបច្ចេកទេសបណ្តាលឱ្យចរន្តភ្លើងឆ្លងឆក់ស្លាប់ ខណ:ពេលបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៣ និង៤០នាទីរសៀលស្ថិតត្រង់ ចំណុចចុងបឹង ភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ 

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងមានជនបរទេសជនជាតិវៀតណាមម្នាក់ ឈ្មោះ ង្វៀង យាំងទឹង ភេទប្រុស អាយុ៥២ឆ្នាំស្នាក់នៅបណ្តោះអាសន្ននៅភូមិ ឃុំខាងលើ មុខរបរជាងធ្វើសំណង់ផ្ទះត្រចៀកកាំនៅចំណុចកើតហេតុ ចុងបឹងស្ថិតក្នុងភូមិស្វាយប៉ាក ឃុំព្រងិលស្រុក ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់។

ខណ:នោះជនបរទេសរូបនេះ បានតខ្សែអំពូលភ្លើងដាក់ក្នុងផ្ទះត្រចៀកកាំ ដោយខុសបច្ចេកទេសត្រូវចរន្តភ្លើងឆក់ បណ្តាលឱ្យរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពព្រងិល ស្រុកភ្នំក្រវាញ។ ប្រភពពីក្រុមគ្រូពេទ្យបានបញ្ជាក់ថា បុរសជនបរទេសជនជាតិវៀតណាមបានស្លាប់ហើយ។ 

ក្រោយពីបានដំណឹងពីក្រុមគ្រូពេទ្យ សមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋានបានធ្វើការពិនិត្យឃើញថាពុំមានឯកសារសម្គាល់ខ្លួននោះឡើយ។ តាមការបញ្ជាក់ពីប្រពន្ធជនរងគ្រោះបានប្រាប់ឱ្យដឹងថាឯកសាររបស់ពួកគាត់ត្រូវបានចោរលួចនៅភ្នំពេញអស់ហើយ៕


 

adverise with khmeread