ឃាត់ជនសង្ស័យប្រុសស្រី៣នាក់ពាក់ព័ន្ធគ្រឿងញៀននៅក្រុងកំពត

កំពត ៖ កម្លាំងប៉ូលិសជំនាញក្រុងកំពត បានចុះ​បង្រ្កាប​ករណី​ជួញ​ដូរ​និងចែកចាយ​គ្រឿងញៀន​ នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត ដោយឃាត់ខ្លួនជនសង្ស័យ​បាន៣នាក់ ​(​ស្រី​ម្នាក់) និងដកហូតថ្នាំញៀនចំនួន០៥កញ្ចប់ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១២ និង៣០នាទី។

ប៉ូលិសនិយាយថា ជនសង្ស័យ១.ឈ្មោះ រឿន គឹម ភេទប្រុស អាយុ ២០ ឆ្នាំ, ២-ឈ្មោះ មិន ដៀប ភេទស្រី អាយុ ៤៧ ឆ្នាំ អ្នកទាំងពីរនៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត និង៣.ឈ្មោះ ខីន ថា ភេទប្រុស អាយុ ៤២ នៅភូមិកោះតាកូវ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច។

បច្ចុប្បន្ន សមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី៕


 

adverise with khmeread