កូនសុំលុយម្តាយទិញម៉ូតូគ្មាន វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះត្រូវម្តាយប្តឹងឱ្យប៉ូលិសចាប់ខ្លួន

កណ្ដាល ៖ មានករណីប្រើអំពើហិង្សាក្នុងគ្រួសារ កើតហេតុវេលាម៉ោង១រសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ចំណុចផ្ទះជនរងគ្រោះភូមិព្រែកតាពៅ១​ សង្កាត់ដើមមៀន​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ដោយប៉ូលិសឃាត់ខ្លួនជនសង្ស័យម្នាក់។

ប៉ូលិសនិយាយថា ជនរងគ្រោះជាម្តាយឈ្មោះ លាស់​ សារ៉ស់​ ភេទ​ស្រី​ អាយុ៥៧ឆ្នាំជនជាតិខ្មែរឥស្លាម​ មុខរបរ​លក់ដូរ​ នៅភូមិ​ សង្កាត់​កើតហេតុ​ខាងលើ។ ចណែកជនសង្ស័យត្រូវជាកូនឈ្មោះ សុះ​ សាគី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម​ មុខរបរមិនពិតប្រាកដ នៅនៅភូមិ​ សង្កាត់កើតហេតុ​ (ឃាត់ខ្លួន) បានវាយបំផ្លាញ​បណ្តាលឱ្យ​បែកបាក់​ចាន​, ចង្រ្កានហ្គាស​ចំនួន០១​ និងទូរទស្សន៍០១គ្រឿង។

ប៉ូលិសបន្តថា ដំបូងជនសង្ស័យបានសុំលុយម្តាយរបស់ខ្លួនទិញម៉ូតូតែជនរងគ្រោះគ្មានលុយទេទើបជនសង្ស័យបានបោកចាន, ចង្រ្កានហ្គាលចំនួន០១និងទូរទស្សន៍០១រួចក៏ត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចប៉ុស្តិ៍ដើមមៀនឱ្យឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋានក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីតែម្តង៕


 

adverise with khmeread