ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀននៅក្រុងស្ទឹងសែន

កំពង់ធំ ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ធំ បានប្រើប្រាស់វិធានការជំនាញបង្ក្រាបបទល្មើសគ្រឿងញៀនចំនួនមួយករណី ស្ថិតនៅភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃចន្ទទី១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១២ និង៣០នាទី។ 

ប៉ូលិសនិយាយថា ជនសង្ស័យ ១-ឈ្មោះ បាន រស្មី ភេទប្រុស អាយុ ២៣ ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិអូរគន្ធរជើង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និង២-ជនសង្ស័យឈ្មោះ ណាត ធារ៉ា ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ដកហូតបានម្សៅក្រាម ពណ៌សថ្លាសង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន ០៧ កញ្ចប់ និងទូរស័ព្ទដៃចំនួន ០២ គ្រឿង។

ករណីខាងលើនេះ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងតាមនីតិវិធីដើម្បីចាត់ការបន្ត៕

adverise with khmeread