ត្រាំនឹងចាត់ទុកចលនា Antifa ជា "អង្គការចាត់តាំងភេរវកម្ម"

ប្រធានាធិបតីដូណាល់ ត្រាំនិយាយថា អាមេរិកនឹងចាត់ទុកចលនាប្រឆាំងហ្វាស៊ីសនិយម ហៅកាត់ថា "ចលនា Antifa" ជាអង្គការភេរវកម្ម។

ប្រធានាធិបតីបានចោទប្រកាន់ចលនា Antifa ថាបានចាប់ផ្តើមកុបកម្មនៅឯការតវ៉ាតាមដងផ្លូវជុំវិញការស្លាប់របស់លោក George Floyd ។

លោក Floyd ដែលជាបុរសស្បែកខ្មៅបានស្លាប់នៅពេលប៉ូលិសចាប់ខ្លួនកាលពីខែមុន ដោយបញ្ឆេះកំហឹងចំពោះការប្រព្រឹត្តឃោរឃៅរបស់ប៉ូលិសមកលើជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក។

ការតវ៉ាអំពីមរណភាពរបស់គាត់បានប្រែទៅជាអំពើហិង្សាដែលជំរុញឱ្យទីក្រុងធំៗដាក់បំរាមគោចរ។

ឆ្មាំជាតិដែលជាកម្លាំងយោធាបម្រុងរបស់សហរដ្ឋអាមេរិកសម្រាប់ភាពអាសន្នក្នុងស្រុកត្រូវបានដាក់ពង្រាយនៅក្នុងរដ្ឋចំនួន ១៥ ដើម្បីជួយកងកម្លាំងប៉ូលិសដោះស្រាយជាមួយនឹងភាពចលាចលដែលកំពុងកើតមានក្នុងពេលបច្ចុប្បន្ន៕ ប្រភព៖ BBC

adverise with khmeread

អ្នកនឹងចូលចិត្ត