កូនប្រុសពិការជើងផង សតិមិនល្អផងដុតផ្ទះឱ្យឆេះត្រូវបានពលរដ្ឋនិងសមត្ថកិច្ចជួយទាន់

បន្ទាយមានជ័យ​ ៖​ ​មានករណីភ្លើងឆេះផ្ទះ ដែលបង្កឡើងដោយកូនប្រុសម្ចាស់ផ្ទះអាយុ៣០ឆ្នាំ ជាជនពិការមានសតិមិនល្អ បានធ្វើសកម្មភាពដុតឱ្យឆេះខូចខាតទ្រព្យសម្បត្តិមួយចំនួន នៅភូមិគោកតាឯក ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៧ និង០៥នាទីព្រឹកថ្ងៃទី៣ ​ខែមិថុនា ឆ្នាំ២០២០នេះ។

ប៉ូលិសនិយាយថា ម្ចាស់ផ្ទះឈ្មោះ អ៊ុត សាខាន ភេទស្រី​ អាយុ៦៨ឆ្នាំ នៅភូមិគោកតាឯក ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ នៅពេលកើតមានហេតុការណ៍កើតឡើង មានប្រជាពល​រដ្ឋ និងកងកម្លាំងប៉ូលិសប៉ុស្តិ៍បានជួយអន្តរាគមន៍ពន្លត់រលត់ទាំងស្រុង មិនបណ្តាលឱ្យឆេះផ្ទះខ្លាំងនោះទេ ខូចខាតតែសម្ភារៈក្នុងផ្ទះមាន​ ទូរទស្សន៍២, អំភ្លី១, ពូក៣, កន្ទេល១, ខ្នើយ១, គ្រែដេក១ និងជើងសិប្បនិមិត្តចំនួនមួយ៕

adverise with khmeread