adverise with khmeread Be5cf274 cf01 4ecc b4e0 e8ccb3b84b5f

កូន​អក​ត្ត​ញូ​វាយ​ម្តាយ​របួសធ្ងន់​និង​វាយ​គ្នា​នៅកន្លែង​រាំ​ធុងបាស់​របួស​៤​នាក់​

    បាត់ដំបង ៖ ខេត្តបាត់ដំបង​មាន​ហេតុការណ៍​កើតឡើង​២​លើក​គឺ​បុរស​ម្នាក់​ប្រើ​ហិង្សា​វាយ​ម្តាយ​ខ្លួនឯង​ឲ្យ​របួសធ្ងន់​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​បញ្ជូនទៅ​តុលាការ​និង​មាន​ក្មេង​ទំនើង​វាយតប់​គ្នា​នៅ​កន្លែង​រាំ​ធុងបាស់​របួស​៤​នាក់​ហើយ​នាំគ្នា​រត់​អស់។​

     ១- ថ្ងៃទី២៨​ ខែ​មីនា ឆ្នាំ២០១៦ វេលា​ម៉ោង​9​ព្រឹក​នៅ​ចំណុច​ក្រុមទី​១​ភូមិ​ស្រះកែវ ឃុំ​កំពង់ព្រះ​ស្រុក​សង្កែ​មាន​ករណី​ហិង្សា​ដោយ​ចេតនា​ក្នុង​គ្រួសារ​1​លើក​បង្កដោយ​ឈ្មោះ​ ហាន ផាន ភេទ​ប្រុស អាយុ៣៤​ឆ្នាំ​រស់នៅ​កន្លែងកើតហេតុ​បាន​វាយ​ម្តាយ​ឈ្មោះ ​អ៊ុង​ ធំ​ អាយុ​៥៦​ឆ្នាំ​បណ្តាល​ឲ្យ​របួសធ្ងន់​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ខេត្ត​។​

      ជនសង្ស័យ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​។​

      ២- ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៦ ​ម៉ោង១០ ​និង​១០នាទី​យប់​នៅ​ចំណុច​ភូមិ​ស្រែ​អូរ​ឃុំ​កកោះ ស្រុក​មោងឫស្សី​ពលរដ្ឋ​ឈ្មោះ​ឡាង ប៉ូ​រី​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ខាងលើ​បានដាក់​ធុងបាស់​រាំ​កម្សាន្ត​ក៏​កើតមាន​ករណី​ហិង្សា​ដោយ​ចេតនា​បង្កដោយ​ក្មេង​ទំនើង២ក្រុម​មាន​គ្នា​៤​ទៅ៥​នាក់​បាន​វាយ​គ្នា​បណ្តាល​ឲ្យ​រងរបួស​4​នាក់​។​

      ក្នុង​ករណី​រឿងនេះ​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កំពុងធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​បន្ត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់